ក្រុម Paris Saint-Germain បានប្រកាសជាផ្លូវការណ៏ពីការចុះហត្ថលេខានាំយកកីឡាករ Lassana Diarra ពីក្រុម Al Jazira នៅប្រទេសអារ៉ាប់រួម ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ២០១៩(១៨ខែ) កាលពីថ្ងៃអង្គារនេះ។អតីតកីឡាករក្រុម Chelsea, Arsenal និង Real Madrid វ័យ៣២ឆ្នាំរូបនេះនិងចូលរួមលេងអោយក្រុមកំពុងនាំមុខតារាង Ligue1 របស់បារាំងរហូតដល់បំណាច់រដូវកាល២០១៨-២០១៩។

Diarra ត្រូវបានស្ថិតនៅក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនចេញពីក្រុម Al Jazira គិតចាប់តាំងពីខែធ្នូ ឆ្នាំ មុន ខណៈដែលគ្រូបង្វឹកលោក Unai Emery មិនបានសំលឹងរកការចុះហត្ថលេខានាំយកកីឡាករថ្មីមករួមក្រុមកំលុងពេលទីផ្សារដោះដូរកីឡាករកំពុងដំណើរការនាខែមករានេះទេ។ វ័យ៣២ឆ្នាំ Diarra បានបង្ហាញខ្លួនចុងក្រោយអោយក្រុមជម្រើសជាតិបារាំងនៅឆ្នាំ២០១៦ អាចនិងបង្ហាញ ខ្លួនដំបូងអោយក្រុម PSG ទល់និងក្រុម Guingamp ក្នុងការប្រកួតនៅដណ្តើមពានរង្វាន់ Coupe De France នាថ្ងៃពុធនេះ។

ថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ក្រុម Diarra បាននិយាយថាៈ ខ្ញុំមានអារម្មណ៏រីករាយដែលបានចុះកិច្ចសន្យាលេង អោយក្រុមនៅប្រទេសកំណើត។ក្រុម PSG បានផ្តល់តម្លៃដល់ខ្ញុំ ខណៈក្រុមសុបង្ហាញភាពល្បីល្បាញជាច្រើនរដូវកាលជាកន្លែងដែលកីឡាករគ្រប់រូបសុបិន្តចង់មកលេងនៅទីនេះ។

Diarra បានចាប់ផ្តើមអាជីពដំបូង អោយក្រុមLe Havre និងបានបន្តទៅប្រកបអាជីពនៅចក្រភពអង់គ្លេស ជាមួយក្រុម Chelsea,
Arsenal,Portsmouth មុនពេលផ្ទេរទៅលេងនៅក្រុមស្តេចស Real Madrid នាឆ្នាំ២០០៩ និងបង្ហាញខ្លួនដល់ក្រុម២០១២។ក្រោយមកទៀតបានបន្តអាជីពជាមួយក្រុម Anzhi Makhachkala និង Lokomotiv Moscow ហើយបានវិលត្រលប់មកលេងអោយក្រុម Marseille នៅឆ្នាំ២០១៥ និងក្លឹប Al Jazira ជាក្លឹបចុងក្រោយមុនពេលចាកចេញមកចូលរួមជាមួយក្រុមកំណូលតារាងPSGនាថ្ងៃនេះ។

By: goal