ការប្រកួតបាល់ទាត់ហ្វូតសាលនៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំមណ្ឌលព្រះសីហនុ បានរកឃើញម្ចាស់ជើងឯកឆ្នាំនេះហើយ ដោយបានទៅលើក្រុម Hurricane A ក្រោយពីយកឈ្នះលើក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ក្នុងលទ្ធផល ១-០។

ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃពេញនៅមណ្ឌលព្រះសីហនុដោយមានក្រុមចូលរួមដល់ទៅ ៥៤ក្រុម។ ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រកាន់តែស្វិតស្វាញថែមទៀត ដោយក្រុមខ្លាំង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ត្រូវការពារតំណែងជើងឯករបស់ខ្លួន តតាំងជាមួយក្រុម Hurricane A ។

មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម Hurricane A បានយកឈ្នះលើក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ B ក្នុងលទ្ធផល ៧-៣។ ចំណែកឯក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានយកឈ្នះលើក្រុម sihanoukville ស្វិតស្វាញមែនទែន ដោយត្រូវដកគ្នាដល់ទៅ២នាក់ ទើបអាចយកឈ្នះបាន។ ខណៈដែលក្រុម Nazaro Sport Club ក៏បានយកឈ្នះលើក្រុម ស្នងការដ្ឋានខេត្តកំពតA ក្នុងលទ្ធផល ៣ – ១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ហើយក្រុម Nazaro Sport Club បន្តយកឈ្នះក្រុម យុវជនកំពង់ផែ A ទើបអាចទទួលបានចំណាត់ថ្នាក់លេខ៣។

សម្រាប់រង្វាន់ក្រុមជើងឯកនៅមណ្ឌលខេត្តព្រះសីហនុគឺ Hurricane A ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ។ ក្រុមជើងឯករងបានទៅលើក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ប្រាក់រង្វាន់ ១០០០ដុល្លារ។ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Nazora Sport Club ប្រាក់រង្វាន់ ៥០០ដុល្លារ។ ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ យុវជនកំពង់ផែ A ប្រាក់រង្វាន់ ២០០ដុល្លារ។

ដោយឡែក ក្រុមចំណាត់ថ្នាក់លេខ៥ គឺក្រុម Sihanoukville និងក្រុមចំណាត់ថ្នាក់លេខ៦ គឺក្រុមយុវជនកំពង់ផែ B ក៏មានសិទ្ធិចូលប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ ដូចក្រុមលេខ១ដល់លេខ៤ដែរ។

គួររម្លឹកថា Tiger Street Football Festival មិនដូចបាល់ទាត់ធម្មតា ហ្វូតសាល និងបាល់ទាត់ប្រភេទផ្សេងទៀតទេ គឺជាការប្រកួតបាល់ទាត់នៅលើទីលានរាងទ្រវែងទំហំ ២៥ម x ១៤.៥មដែលជាកន្លែងប្រមូលផ្តុំសកម្មភាពប្រកួតឥតឈប់ឈរ។ ហើយជាការប្រកួតដែលមានកីឡាករមិនលើសពី ៥នាក់នៅលើទីលាន មានសកម្មភាពប្រកួតយ៉ាងស្វិតស្វាញ ឥតឈប់ឈរនឹងធ្វើឲ្យទស្សនិកជនរំភើបរីករាយទស្សនាការប្រកួត។ ការប្រកួតមានរយៈពេលសរុប១២នាទី ដែលបែងចែកជាពីរវគ្គមានរយៈពេល៦នាទីពីរដង ហើយមានការសម្រាក២នាទីនៅចន្លោះវគ្គ(៦នាទី)ទាំងពីរ។សម្រាប់ការប្រកួតចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (បួនក្រុមចុងក្រោយ) ការប្រកួតនីមួយៗមានរយៈពេល ១០នាទីពីរវគ្គ និងមានរយៈពេលសម្រាកចន្លោះវគ្គចំនួន ៤នាទី។
ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨ នៅដីឡូ ឧកញ៉ាឈួន គឹមសាន្តទីរួមខេត្តកំពង់ស្ពឺ។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្តកំពង់ស្ពឺឲ្យបានច្រើនកុះករ។

ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តព្រះសីហនុ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018

សូមពិសាដោយការទទួលខុសត្រូវ