Leroy Sane បានបង្ហាញប្រាប់ពីឈ្មោះកីឡាករ បីរូបដែលខ្សែប្រយុទ្ធក្រុមមេឃខៀវ Man.City រូបនេះយល់ថា មានសមត្ថភាព និងបច្ចេកទេសមានកម្រិតស្មើទៅនឹងកីឡាករឆ្នើម Messi របស់ក្រុមអ្នកមានបុណ្យ Barcelona នោះ។ ទី១ គឺកីឡាករខ្សែប្រយុទ្ធ Eden Hazard របស់ក្រុមតោខៀវ Chelsea ខណៈដែលកីឡាករពីររូបទៀតនោះគឺទី២. Cristiano Ronaldo និង ទី៣. Neymar JR គឺជាកីឡាករ មានភាពបិនប្រសព្វ និងមិនទាន់មាន កីឡាករបាល់ទាត់ណាអាចប្រកួតប្រជែងបាននៅពេលនេះទេ ខណៈមិត្តរួមក្រុមដែលកំពុងបង្ហាញភាពលេចធ្លោ គឺខ្សែប្រយុទ្ធ Aguero និងខ្សែបម្រើនាំលេង Kevin De Bryne មិនបានត្រូវលើកយកមកនិយាយនោះទេ។

មានសំណួរមួយចំនួនបានសួរឡើងថា តើសមត្ថភាព និងទម្រង់លេងរបស់ Sane នៅពេលនេះនឹងឈានដល់កម្រិតកំពូលដូចជារៀមច្បង Lionel Messi រឺយ៉ាងណា? ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអាឡឺម៉ង់រូបនេះបានប្រាប់សារពត៌មានអាឡឺម៉ង់ឈ្មោះ Welt ថារូបគេ មិនទាន់មានសមត្ថភាពដែលអាចប្រៀបស្មើនិងកំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោកគឺ Lionel Messi បាននោះទេ។
មានកីឡាករឆ្នើមពីររូបផ្សេងទៀត ដែល Sane កោតសរសើរពីសមត្ថភាពផងដែរនោះគឺខ្សែបម្រើក្រុម Arsenal និងជាមិត្តរួមជាតិអាឡឺម៉ង់ Mezut Ozil ព្រមទាំងខ្សែប្រយុទ្ធ Cavani របស់ក្រុម PSG គឺជាកីឡាករ ដែលលេចធ្លោនាពេលបច្ចុប្បន្ននេះផងដែរ។

Sane ធ្លាប់បានទទួលទូរស័ព្ទផ្ទាល់ខ្លួនពីគ្រូបង្វឹក Pep Guadiola កំលុងពេលរូបគេលេងអោយក្រុម Schalke ។ កីឡាករវ័យ ២២ឆ្នាំរូបនេះ បាននិយាយថា៖ នៅពេលដែលគ្រូបង្វឹកលោក Pep បាទទំនាក់ទំនងមកខ្ញុំ ហើយគាត់ចង់បានរូបខ្ញុំទៅចូលរួមការងារក្នុងក្រុម Man.City ហើយខ្ញុំបានដឹងខ្លួនជាមុន ព្រមទាំងទទួលស្គាល់ថា គាត់បានបណ្តុះបណ្តាលកីឡាករអោយល្បីល្បាញជាច្រើន។

ខ្ញុំបានទំនាក់ទំនងទៅកាន់ខ្សែបម្រើក្រុម Bayern Munich កីឡាករ Joshua Kimmich មានស្ថានភាពបែបណាកំលុងពេលលេងក្រោមការដឹកនាំរបស់លោក Pep Guadiola ខណៈរូបគាត់បានឆ្លើយតបវិញថា ប្រសិនជាគាត់ Guadiola ខលមកអ្នកហើយចង់បានអ្នកទៅរួមក្រុម សូមឆាប់ធ្វើការងារនេះភ្លាមទៅ។

ប្រភព៖ dailymail
Via :Cambosport