ក្រុមមេឃខៀវ Man.City កំពុងស្ថិតនៅយ៉ាងកៀកក្នុងការឈនដល់កិច្ចព្រមព្រៀងផ្ទេរយកជាផ្លូវការណ៏ ខ្សែការពារក្រុម Athletic Bibao គឺខ្សែការពារកណ្តាលសញ្ជាតិបារាំង Aymeric Laporte ជាមួយតម្លៃទិញផ្តាច់ កុងត្រាដែលមានតម្លៃ៥៧លានផោនស្មើនិង (៦៥លានយូរ៉ូ) យោងតាមការចុះផ្សាយ។ គ្រូបង្វឹកសញ្ជាតិ អេស្បាញលោក Pep Guadiola កំពុងដឹកនាំក្រុម Man.City មានគម្លាត១២ពិន្ទុឈរនៅកំពូលតារាង Premier League ប៉ុន្តែអតីតគ្រូបង្វឹក ក្រុម Barcelona និង Bayern Munich រូបនេះ នៅតែខ្វល់ខ្វាយពីលទ្ធភាពលេងរបស់កូនក្រុមនៅតំបន់ការពារកណ្តាលជានិច្ច។

BILBAO, SPAIN – SEPTEMBER 10: Aymeric Laporte of Athletic Club reacts during the La Liga match between Athletic Club and Girona at San Mames Stadium on September 10, 2017 in Bilbao, Spain. (Photo by Juan Manuel Serrano Arce/Getty Images)


Man.City មានទំនាក់ទំនងក្នុងការចង់បានខ្សែការពារដ៏មានបទពិសោធន៏Jonny Evans របស់ក្រុម West Brom ប៉ុន្តែពេលនេះយោងតាមការចុះផ្សាយរបស់ El Partidazo de COPE របស់ អេស្បាញ បានអោយ ដឹងថាៈ កីឡាករវ័យ២៣ឆ្នាំ Laporte និងផ្ទេរទៅលេងនៅកីឡាដ្ឋានEtihad ក្នុង ពេលឆាប់ៗខាងមុខ ក្នុងនាមកីឡាករតម្លៃថ្លៃបំផុតសម្រាប់ក្រុម ច្រើនជាងតម្លៃដែលក្លឹបMan.City នាំយកKevin De Bruyne ពីក្រុមWolfsburg ទៅទៀត។

BILBAO, SPAIN – JANUARY 07: Aymeric Laporte of Athletic Club reacts during the La Liga match between Athletic Club Bilbao and Deportivo Alaves at San Mames Stadium on January 7, 2018 in Bilbao, Spain. (Photo by Juan Manuel Serrano Arce/Getty Images)


ក្រុមកំពូលតារាង Premier League មួយនេះ ធ្លាប់បានព្យាយាមចំពាយពេលចរចារនាំយកLaporte អស់រយៈពេល១៨ខែកន្លងមក ពោលគឺកំលុងពេលលោកGuadiola ចូលមកដឹកនាំក្រុមតាំងពីរដូវកាលដំបូង ប៉ុន្តែបានខកខានដោយសារតែLaporte បានបន្តកិច្ចសន្យាលេងអោយAt.Bibao បន្តទៀត។ ទោះបីជាកំពុងឈរនៅកំពូលតារាងពិតមែន ប៉ុន្តែជាមួយនិងការមិនបង្ហាញសេចក្តីទុកចិត្តលើកីឡាករ ដែលមានស្រាប់ដូចជាៈ១.ខ្សែការពារជើងចាស់ជម្រើសជាតិបែលហ្សិកVicent Kompany និង ២.Eliaquim Mangala ធ្វើអោយគ្រូបង្វឹករូបនេះងាកមកចរចារជាមួយកីឡាករ វ៍យក្មេងLaporte ជំនួសវិញ។

Via: metro.co.uk