ក្រុមកាំភ្លើងធំ Arsenal បានដាក់សំណើដេញថ្លៃទិញយក Emerick Pierre Aubameyang ជាលើកទី២ក្នុងតម្លៃ(៤៣.៦៤លានផោន) ស្មើនិង ៥០លានយូរ៉ូ ប៉ុន្តែ ត្រូវបាន ក្លឹប Borussia Dortmund ច្រានចោលភ្លាមៗ ខណៈក្រុមដែលជាអាណាព្យាបាលចង់បានតម្លៃខ្លួនកីឡាករខ្សែប្រយុទ្ធឆ្នើមសញ្ជាតិហ្គាបុងរូបនេះដល់ទៅ៥០លានផោនឯណោះ។

ក្រុម Arsenal ក៏ធ្លាប់បានដេញថ្លៃ Aubameyang ជាលើកទី១ ដោយបូករួមខ្សែប្រយុទ្ធបារាំង Olivier Giroud ម្នាក់ទៀត ប៉ុន្តែត្រូវបានក្រុមឈរនៅចំណាត់ថ្នាក់លេខ៦នៅក្របខណ្ឌកំពូលអាឡឺម៉ង់ Bundesliga បដិសេធម្តងរួចមកហើយ។ ប៉ុន្តែក្រុមនៅតែចិញ្ចឹមចិត្តមិនបោះបង់ការបញ្ចុះបញ្ចូល និង ចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះមកកាន់កីឡាដ្ឋាន Emirate Stadium មុនពេលទីផ្សារដោះដូរកីឡាករ និងបិទនៅថ្ងៃទី១កុម្ភៈនោះ។ក្រុមបានសម្រេចជោគជ័យនាំយកអតីតមិត្តរួមក្រុមកីឡាករAubameyang គឺខ្សែបម្រើ Mkhitaryan មករួមក្រុមកាលពីថ្ងៃអង្គារ ហើយដែលជាហេតុផល និងអាចទាក់ចិត្តAubameyang អោយមកចូលរួមក្រុមArsenal បាន។

Aubameyang រកបាន គ្រាប់បាល់ទី១៣ហើយសម្រាប់រដូវកាលនេះអោយក្រុមDormund ក្រោយការ បង្ហាញខ្លួន១៥ប្រកួតកន្លងមកនៅក្របខណ្ឌBundesliga។
By: BBC