ក្រុមការពារតំណែងជើងឯក Premier League , Chelsea គ្រោងបញ្ចប់ការនាំយកខ្សែប្រយុទ្ធជម្រើសជាតិ បូស្នី Dzeko from AS Roma មកកាន់ Stamford Bridge ឲ្យកាន់តែឆាប់មុនទីផ្សារដោះដូរកីឡាករបិទ។

ក្លិបទាំងពីរយល់ព្រមលើតម្លៃផ្ទេររួចរាល់ហើយដើម្បីនាំយកអតីតខ្សែប្រយុទ្ធ Man City ក្នុងរយៈពេលវែង និង ទទួលបានប្រាក់ ៧ លានអឺរ៉ុប ក្នុងមួយឆ្នាំ។ Dzeko បានជួយជួយឲ្យ Roma តាមស្មើ Sampdoria ១-១ យប់មិញ ហើយការផ្ទេរនឹងបន្តឲ្យចប់ឆាប់ៗនេះ។

Antonio Conte ត្រូវពង្រឹងតំបន់ប្រយុទ្ធ ដោយសារតែ ខកខានរកគ្រាប់បាល់ជាច្រើនលើកច្រើនសារពីសំណាក់ខ្សែប្រយុទ្ធជាពិសេស ធ្លាក់ចេញពី League Cup ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់មិញ ក្រោយចាញ់ Arsenal ២-១។

ខ្សែប្រយុទ្ធ Dzeko លេងបានយ៉ាងល្អនៅ Roma ដោយរកបាន ៤៦ គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៨ លើកនៅ Serie A៕