Alvaro Morata ទទូចអោយខ្សែប្រយុទ្ធ Alvaro Morata បានទទូចអោយអតីតមិត្តរួមក្រុម និង ជាមិត្តរួមជាតិអេស្បាញ Isco Alacon ផ្លាស់ចេញពីកីឡាដ្ឋាន Santiago Bernabeu មកលេង នៅកីឡាដ្ឋាន Stamford Bridge ជាមួយរូបគេក្រុមការពារតំណែងជើងឯក Chelsea កំពុងតស៊ូយ៉ាងលំបាកដើម្បីការពារពានរង្វាន់លំដាប់កំពូលអង់គ្លេសនេះកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង Premier League។

យោង Diario Gol ចុះផ្សាយថាៈ Morata ធ្លាប់បានជជែកជាមួយ Isco ពីលទ្ធភាព និង សក្តានុពល ក្នុងការផ្លាស់ មកលេងនៅក្រុមដែលមានមូលដ្ឋាននៅក្រុងឡុងដ៏មួយនេះ។បើទោះបីជាក្រុម Chelsea មានមហិច្ឆតា ដូចដែល អ្វីដែល Morata បានធ្វើ ប៉ុន្តែ Isco បានចុះហត្ថលេខាក្នុងកិច្ចសន្យារយៈពេលវែងលេងអោយ Real Madrid ធ្វើអោយតម្លៃខ្លួនទិញផ្តាច់កុងត្រារបស់គេហក់ឡើងពី៨០លានផោន រហូតដល់៥០០លានផោនខណៈសាមីខ្លួនមានចំណាប់អារម្មណ៏តិចតួចប៉ុណ្ណោះក្នុងការចាកចេញពីក្រុម ។

ក្រុម Chelsea បានខកខានក្នុងការនាំយកកីឡាករល្អៗមួយចំនួនមករួមក្រុមកាលពីដើមរដូវកាល ខណៈបច្ចុប្បន្នទីផ្សារដោះដូរកីឡាករខិតកាន់តែកៀកដល់ថ្ងៃអស់សុពលភាពទៅហើយនោះ ក្រុមទើបតែបាននាំយកខ្សែ បម្រើអង់គ្លេស Ros Barkley ពីក្រុម Everton បានម្នាក់តែប៉ុណ្ណោះ។

Via: 90min.com