អតីតខ្សែប្រយុទ្ធតម្លៃខ្លួន ១៤២លានផោន ទើបតែផ្ទេរពីក្រុមហង្សក្រហម Liverpool កីឡាករ Philippe Coutinho បានចូលលេងបាន ២២នាទីចុងក្រោយជំនួសអោយខ្សែបម្រើ Andra Iniesta ក្នុងជំនួបជើងទី២ ជាមួយលទ្ធផលជ័យជំនះ ២:០ ជាលទ្ធផលសមល្មមសម្រាប់ក្រុមមានឪកាសឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយរងបរាជ័យកាលពីសប្តាហ៏មុន ក្នុងលទ្ធផល ១:០ កន្លងមក។

ខ្សែប្រយុទ្ធឆ្នើមជួរមុខ Luis Suarez រកបានគ្រាប់បាល់នាំមុខមុននៅនាទីទី៩ មុនពេលមិត្តរួមក្រុម Lionel Messi បន្ថែមគ្រាបបាល់ទី២ នៅនាទីទី២៥ ជួយអោយក្រុមម្ចាស់ផ្ទះនាំមុខក្រុមភ្ញៀវ ២:០ នៅតង់ទី១ និងបន្តរក្សាគ្រាប់បាល់រហូតបញ្ចប់ការប្រកួត។

ក្រុម Sevilla, Valencia និងក្រុម Leganes ដែលបានទម្លាក់ជើងខ្លាំង Real Madird កាលពីថ្ងៃពុធ គឺជាក្រុមទាំងបួនបូករួមជាមួយ Barcelona ដែលនិងត្រូវឈានទៅកាន់វគ្គពាក់កណ្តាលផ្តាចព្រ័ត្រនោះ។

មុនការប្រកួតចាប់ផ្តើមខ្សែការពារឆ្នើមក្រុមជម្រើសជាតិអាហ្សង់ទីន Javier Macherano បានដើរចេញ មកស្វាគមន៏ និងជម្រាប់លាបមិត្តរួមក្រុម-អ្នកគាំទ្រ មុនពេលចាកចេញទៅលេងនៅក្រុម Hebei China Fortune ដែលមានអតីតគ្រូបង្វឹក Man.City លោក Manuel Pellegrini កំពុងដឹកនាំនៅទីនោះ ។

Mascherano វ័យ៣៣ឆ្នាំអតីតកីឡាករ West Ham & Liverpool ធ្លាប់បានចំនាយពេល៨ឆ្នាំ លេងនៅកីឡាដ្ឋាន Camp Nou និងជួយក្រុម Barcelona លើកពាន១៨ផ្សេងគ្នា ក្នុងនោះពានធំៗមាន La Liga ៤ដង និង Champion League ២ដងផងដែរ។