Manchester United 4-0 Yeovil
ការប្រកួតបាល់អង់គ្លេស នៅកីឡាដ្ខាន Huish Park រវាងក្រុមបីសាចក្រហម Manchester United កាលពីយប់មុិញបានធ្វើអោយកក្រើកទស្សននិក​ជនដែលកំពុងទស្សនានៅទីនោះគឺបានលត់ក្រុមម្ចាស់ផ្ទះ Yeovil Town FC ក្នុងលទ្ធផល៤ទល់នឹង០ ក្នុងក្របខ័ណ្ឌ FA CUP។

ក្រុមម្ចាស់ផ្អះ Yeovil ចាប់ផ្តើមការប្រកួតភ្លាមត្រឹមតែនាទីដំបូងកីឡាករ F. Zoko ត្រូវអជ្ញារ្យកណ្តាលពិន័យកាតលឿងភ្លាម លុះដល់នាទី២៩ ត្រូវបន្ថែមកាតលឿង១ទៀតផងដែរគឺមិត្តរួមក្រុម N. Smith លុះរំលងបានត្រឹមតែ១២នាទីប៉ុណ្ណោះត្រូវក្រុមភ្ញៀវបីសាចក្រហម Man United ស៊ុតបំប៉ោងសំណាញ់ទី១គ្រាប់ដោយខ្លួនឯងនៅនាទី៤១’ ដោយកីឡាករ M. Rashford នឹងនាទី៤៧ O, Sowunmi របស់ម្ចាស់ផ្ទះ បានកាតលឿង១ទៀតរហូតដល់បញ្ចប់តង់ទី១លទ្ធផល១ទល់០ បណ្តោះអាសន្ន។

ចូលដល់តង់ទី២ដោយមានការរៀបចំក្បួនលេង 4-2-3-1 របស់លោក Jose Morinho គ្រូបង្វឹករបស់ក្រុម Manchester United បានធ្វើអោយកីឡាករដែលពាក់អាវលេខ២១ Ander Herrera ស៊ុតបាន១គ្រាប់ភ្លាមដែលបាល់នេះបញ្ជូនដោយមិត្តរួមក្រុម Alex sanchez ដែលជាកីឡាករថ្មីទើប​តែផ្លាស់ពីក្លឹបកាំភ្លើងធំ Arsenal ហើយមកចូលរួមក្រុមជាមួយ។
Manchester United 4-0 Yeovil
បន្ទាប់ពីមិត្តរួមក្រុម Herrera រកបាន១គ្រាប់មក កីឡាកររបស់ក្លឹបបីសាចហម Man United ពីររូបបានបន្អែមម្នាក់១គ្រាប់ទៀតនៅនាទីចុងម៉ោងគឺ: McTominay (89’​ By M. Darmaian) & Romelu Lukaku (90′ By Marcos Rojo) ការប្រកួតនេះបន្តរហូតបញ្ចប់ការប្រកួតនៅកីឡាដ្ខាន Huish Park លទ្ធផលក្រុម Manchester United 4-0 Yeovil Town FC ៕
Manchester United 4-0 Yeovil
សូមរីករាយទស្សនាការប្រកួតរវាងក្រុម Manchester United 4-0 Yeovil Town FC ខាងក្រោមនេះ:

ប្រភពពី: Livescore & Manchester United