Alexis Sanchez បង្ហាញខ្លួនលើកដំបូងអោយ Manchester United ព្រមទាំងជួយក្រុម ផ្តួលម្ចាស់ផ្ទះ Yeovil City នៅក្របខណ្ឌ FA Cup ដោយលទ្ធផល៤:០។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ Alexis Sanchez ដែលបានផ្លាស់ពីក្រុម Arsenal មកចូលរួមជាមួយក្រុម Man.United ក្នុងកិច្ចព្រមព្រៀងដោះដូរគ្នារវាខ្សែបម្រើ Henrikh Mkhitaryan កាលពីថ្ងៃចន្ទបានបង្ហាញ ខ្លួនអោយក្រុមថ្មីជាលើកដំបូងនៅកីឡាដ្ឋានPacked Huish Park ជាមួយក្រុម Yoevil City នៅក្របខណ្ឌទី៤(League2)របស់អង់គ្លេស ។ Sanchez កីឡាករសញ្ជាតិឈីលីទោះបីមិនបានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុម ប៉ុន្តែបានរួមចំណែកជួយ និង បានចែកបាល់អោយមិត្តរួមក្រុមគឺខ្សែប្រយុទ្ធMarcus Rashford និង Ander Herrera រកគ្រាប់បាល់ នាំមុខក្រុមភ្ញៀវនៅមុនបញ្ចប់តង់ទី១។
Alexis Sanchez
Sanchez ត្រូវបានប្តូរចេញនៅនាទីទី៧២ មុនពេលកីឡាករខ្សែបម្រើJesse Lingard និង Romelu Lukaku រកបានម្នាក់មួយគ្រាប់បន្ថែមទៀតដើម្បីជួយក្រុមភ្ញៀវផ្តួលម្ចាស់ផ្ទះដោយលទ្ធផល៤:០។ជ័យជំនះនេះគឺជាការផ្តល់ការដូដល់គ្រូបង្វឹកលោក Jose Mourinho សម្រាប់គម្រប់ខួបអាយុ៥៥ឆ្នាំ និង ជាការចូលមកដឹកនាំក្រុមលើកទី១០០ ព្រមជាមួយការទើបបន្តកិច្ចសន្យាដឹកនាំក្រុម រហូតដល់ឆ្នាំ២០២០ ។

ការប្រកួតនេះគឺជាជ័យជំនះលើកទី៦២ ក្នុងចំនោម១០០ប្រកួតកន្លងមកក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះអោយក្រុម Man.United ផងដែរ។​អតីតកីឡាករក្រុម Barcelona Alexis Sancchez បាយចំណាយពេល៣ឆ្នាំកន្លះលេងអោយក្រុម Arsenal និងរកគ្រាប់បាល់បញ្ចូលទីបាន៨០គ្រាប់គ្រប់ក្របខណ្ឌប្រកួត។