ក្លឹបអក្នមានបុណ្យ Barcelona នៅតែបន្តរក្សាកំណត់ត្រាមិនដែលចាញ់នៅ La Liga គិតត្រឹមសប្ដាហ៍ទី២១ ក្រោយយកឈ្នះ Alves ដោយលទ្ធផល ២ទល់នឹង១។
ក្រុមកំពូលតារាងអេស្ប៉ាញត្រូវគូប្រជែងនាំមុខមុនតាំងពីនាទី២៣ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធស៊ុយអែត John Guidetti។ ភ្លាមៗក្រោយរបូតបាល់ Barca ប្រឹងវាយបកយ៉ាងខ្លាំងតែមិនអាចទម្លាយរនាំងការពាររបស់ Alves បាន ពិសេសការសង្គ្រោះដ៏ល្អៗរបស់អ្នកចាំទី Fernando Pacheco។
យ៉ាងណាដល់នាទី៧២ Luis Suarez បានតាមស្មើឲ្យម្ចាស់ផ្ទះបានវិញ ហើយរំលងបាន១២នាទីតារាឆ្នើម Lionel Messi បានប្រើបច្ចេកទេសទាត់ Free Kick បញ្ចូលទីយ៉ាងល្អឲ្យក្រុមលោក Valverde បន្តកំណត់ត្រាមិនចាញ់របស់ខ្លួន៕
ប្រភពពី: Sabay
La Liga: ខ្សែប្រយុទ្ធ Messi ទាត់ Free kick ចុងម៉ោងជួយ Barca វាយបកយកឈ្នះ Alves
អត្ថបទទាក់ទង