ក្រុម Paris Saint-Germain និងត្រូវប្រកួតដោយគ្មានខ្សែការពារឆ្នើម Dani Alves ចំនួន ៣ប្រកួត បន្ទាប់ពីរូបគេត្រូវបានត្រូវដាក់បម្រាម ៣ប្រកួតមិនអោយចូលលេងក្រោយបង្កបញ្ហាជាមួយអាជ្ញាកណ្តាល កំលុងពេលជំនួបបរាជ័យដោយលទ្ធផល ២:១ ជាមួយម្ចាស់ផ្ទះ Olympic Lyon កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។ Alves ត្រូវបានបណ្តេញចេញពីការប្រកួតក្រោយស្រែកតវ៉ាយ៉ាងខ្លាំងដាក់ ដាក់អាជ្ញាកណ្តាលកាត់សេចក្តីគឺលោក Clement Turpin បន្ទាប់ពីរូបគេបង្កកំហុសលើកីឡាករម្ចាស់ផ្ទះ Tanguy Ndombele។

អតីតកីឡាករខ្សែបម្រើស្លាប Memphis Depay របស់ក្រុម Man.United រកបានគ្រាប់បាល់ជ័យជំនះ អោយក្រុមម្ចាស់ផ្ទះ Lyon ទទួលបាន ៣ពិន្ទុពេញ និងកាត់បន្ថយគម្លាតក្រុមកំពូលតារាង PSG អោយនៅត្រឹម៨ ពិន្ទុប៉ុណ្ណោះ ខណៈខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានរងរបួសកំលុងពេលប៉ះទង្គិចជាមួយកីឡាករអ្នកចាំទី Anthony Lopes របស់ក្រុមម្ចាស់ផ្ទះ។

ខ្សែការពារស្តាំក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បានអវត្តមានសម្រាប់ក្រុម PSG ទល់និងក្រុម Montpellier នៅក្របខណ្ឌកំពុល Ligue1 បារាំងនាថ្ងៃសៅរ៏ និងត្រូវជំនួសដោយកីឡាករ Thomas Meunier។ Alves និងបន្តអវត្តមានសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Coupe de la Ligue ទល់និងក្រុម Rennes ព្រមជាមួយការប្រកួតទៅសួរសុខទុក្ខ Lille នៅក្រប ខណ្ឌ Ligue1 នាថ្ងៃអង្គារទី៣ កុម្ភៈផងដែរ។

យោងគណៈកម្មការវិន័យវិន័យនៅក្របខ័ណ្ឌ Ligue de Football អាជីពរបស់បារាំងបានអោយដឹងកាលពីថ្ងៃព្រហស្បត្ត៏ផងដែរថា Alves និងអាចខកខានរហូតដល់ ៤ប្រកួត ក្រោយពេលមានការលើកពេលប្រកួតរវាងក្រុម PSG និង Sochaux ត្រូវបានពន្យាពេលសម្រាប់ក្របខណ្ឌ Coup de France ផងដែរ។