ក្រុមមកពីអាស៊ីខាងកើតអ៊ូបេគីស្ថានបានលើកពានជើងឯក AFC យុវជនអាយុក្រោម ២២ឆ្នាំ(U-23) សម្រាប់ឆ្នាំ ២០១៨ នៅក្នុងការប្រកួតដ៏ស្វិតស្វាញបំផុត ក្រោយផ្តួលក្រុមរួមទ្វីបមកពីអាស៊ីអាគ្នេយ៏វៀតណាម U23 ដោយលទ្ធផល ២-១ នៅម៉ោងបន្ថែម នៅពហុកីឡាដ្ឋានកីឡាអូឡាំពិកទីក្រុងជ័ងស៊ូប្រទេសចិន។ អាកាសធាតុមិនបានអំណោយផលនោះទេ គឺមានធ្លាក់ ព្រិលនៅលើទីលានប្រកួតកំលុងការប្រកួតចាប់ផ្តើមររហូតរបញ្ចប់ការប្រកួត។

ក្រុមវៀតណាមបានបញ្ចប់ក្តីស្រម៉ៃរបស់ខ្លួនក្នុងការឈ្នះពានប្រកបដោយកិត្តិយសនេះ ក្រោយពីកីឡាករ Andrey Sidorov ទាត់បាល់បញ្ចូលទីនៅម៉ោងបន្ថែម។ ក្រុមវៀតណាមបានព្យាយាមតាមយកស្មើជាមួយលទ្ធផល ១:១ ដោយការទាត់បាល់ Free kick ដោយកីឡាករ Quang Hai ក្រោយពេលកីឡាករ ក្រុមអ៊ុយបេគីស្តង់ Rustamjon Ashurmatov រកបាន ១គ្រាប់មុនដោយការតែតនឹងក្បាលនៅនាទីទីនាទីទី ៨ ។

ការប្រកួតបន្តលទ្ធផលស្មើគ្នា រហូតឈានដល់ការបន្ថែមម៉ោង ២ដង និងនៅម៉ោងបន្ថែមលើកទី២ នាទីទី១១៩ កីឡាករ Sidorov បានទាត់បាល់បញ្ចូលទី ក្រោយពីបានទទួលបានជ្រុងពីមិត្តរួមក្រុម គឺកីឡាករ Khamdamov ។ ក្រុមវៀតណាមទម្រាំឈានដល់វគ្គផ្តាច់ព្រ័ត្រត្រូវផ្តួលក្រុមខ្លាំងដូចជាអ៊ីរ៉ាក់ និង កាតា ដោយបាល់ប៉េណាំងទី ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រនេះក្រោយពេល នាំមុខគេនៅវគ្គជម្រុះក្នុងពូលដែលមានក្រុមស៊ីរី និង អូស្ត្រាលីជាក្រុមនៅក្នុងពូលផងដែរ។ ក្រុមអ៊ូបេគស្តង់បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះតាមរយៈផ្តួលក្រុមចិននៅវគ្គជម្រុះក្នុងពូល និងបន្តផ្តួលជើងខ្លាំង ជប៉ុន និង កូរ៉ខាងត្បូងដើម្បីឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។

ប្រភព៖ espnfc