នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី ២ រវាងក្រុម Daniel FC និង ក្រុម Down Town Sport បានបញ្ចប់ទៅដោយលទ្ធផល 4-4 ដោយក្រុម Down Town Sport បានយកឈ្នះក្រុម Daniel FC នៅក្នុងបាល់ Penalty (2-3)។

រវាងក្រុមទាំង២ ពិតជាមានការវាយសម្រុកខ្លាំងមែនទែន ទាំងតង់ទី1 និងទី 2 ធ្វើអោយការប្រកួតនេះពិតជាជក់ចិត្តមែនទែន។​​ នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះធ្វើអោយទាំងអ្នកគាំទ្រ និងគ្រូបង្វឹកអង្គុយមិនជាប់កៅអី។

ក្រុម Daniel FC សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ សូផាន ខេមរិន្ទ សុតបាន 1 គ្រាប់
2. កីឡាករ អ៊ុក សកល សុតបាន 2 គ្រាប់
3. កីឡាករ ពិន សារ៉ែន សុតបាន 1 គ្រាប់

ក្រុម Down Town Sport សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ រស់ ស៊ីចំរើន សុតបញ្ចូលទីបាន 2 គ្រាប់
2. កីឡាករ រស់ រតនៈ សុតបញ្ចូលទីបាន 2 គ្រាប់។