ក្រុមការពារតំណែងជើងឯក Real Madrid បានកាត់បន្ថយគម្លាតពីក្រុមកំពូលតារាង Barcelona ត្រឹម ១៦ពិន្ទុ ក្រោយពីផ្តួលក្រុមលេខ៣ Valencia ដោយលទ្ធផល ៤:១ កាលពីយប់ថ្ងៃសៅរ៏ទី ២៧ មករា ២០១៨នេះ។

Cristiano Ronaldo មានឪកាសរកបានគ្រាប់បាល់ពិន័យរហូតដល់ទៅ ២គ្រាប់នៅតង់ទី១ ក្រោយខ្សែការពារ Valencia បង្កកំហុសនៅតំបន់គ្រោះថ្នាក់ បន្ទាប់មកទៀតមិនបានប៉ុន្មាននាទីផង កីឡាករក្រុមម្ចាស់ផ្ទះត្រូវបានអាជ្ញាកណ្តាលពិន័យផ្តល់បាល់ជាលើកទី២ ដោយចោតពីបទបង្កកំហុសដាក់កីឡាករ Karim Benzema នាំអោយ ក្រុមភ្ញៀវនាំមុខម្ចាស់ផ្ទះដោយលទ្ធផល ២:0។
ចូលមកដល់តង់ទី២ កីឡការ Mina របស់ក្រុមម្ចាស់ផ្ទះ មានឪកាសរកបានគ្រាប់បាល់ ១គ្រាប់វិញ តាមពីក្រោយដោយកីឡាករ Mina មុនពេលខ្សែការពារប្រេស៊ីល Marcelo និងខ្សែបម្រើអាឡឺម៉ង់ Toni Kross រកបានម្នាក់មួយគ្រាប់មុនបញ្ចប់តង់ទី២ ជួយអោយក្រុមភ្ញៀវទទួលជ័យជំនះដោយលទ្ធផល ៤:១ ។

អ្នកចាត់ការទូទៅក្រុមស្តេចស Real Madrid Zinidine Zidane បានអោយដឹងថា៖ វាជាការតស៊ូជាមួយពេលវេលាដ៏អាក្រក់មួយ ក្រោយពីក្រុមត្រូវបានធ្លាក់ចេញពីការប្រកួតពាន Copa Del Rey ក្រោមស្នាដៃក្រុម Leganes កាលពីថ្ងៃពុធ។

គ្រូបង្វឹកសញ្ជាតិបារំាងរូបនេះបានបញ្ជាក់ផងដែរថា៖ អនាគតរបស់គាត់ គឺពឹងផ្អែកនៅការប្រកួតពានរង្វាន់ Champion League ទល់និងក្រុម PSG សម្រាប់វគ្គ១៦ ក្រុមចុងក្រោយនេះ។ ហើយវាជាការប្រកួតដ៏ធំ និងធ្វើនៅកីឡាដ្ឋានដ៏អស្ចារ្យ យើងនឹងលេងក្នុងទម្រង់មួយដ៏ល្អបំផុត ពួកយើងកំពុងនៅទីនេះ ហើយត្រៀមខ្លួនសម្រាប់ការប្រកួតហើយ នៅលើផ្លូវដ៏វែងឆ្ងាយដែលត្រូវដើរ និងធ្វើតាមលទ្ធភាពរបស់យើងអោយបានល្អបំផុត។