ក្រុមយក្សអាឡឺម៉ង់ Bayern Munich បានវាយបកយកឈ្នះក្រុមភ្ញៀវ Hoffenheim ដោយលទ្ធផល ៥:២ ក្រោយពេលកីឡាករ Mark Uth និងអតីតកីឡាករ Arsenal ខ្សែបម្រើ-ស្លាប Serge Gnabry ដែលត្រូវបានក្រុម Hoffenhiem ខ្ចីជើងពីក្រុម Bayern Munich រកបានម្នាក់មួយគ្រាប់នាំមុខមុននៅតង់ទី១ នាកីឡាដ្ឋាន Alliance Arena ក្នុងការប្រកួតក្របខណ្ឌ Bundesliga សប្តាហ៏ទី២០ កាលពីយប់ថ្ងៃសៅរ៏ទី២៧ ខែ មករា ២០១៨នេះ។ នៅតង់ទី១ ដដែល កីឡាករក្រុមម្ចាស់ផ្ទះបានវាយបកតាមស្មើដោយលទ្ធផល ២:២ មុនបញ្ចប់តង់ទី១ រកបានដោយខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski និង ខ្សែការពារ អាឡឺម៉ង់ Jerome Boatenng រកបានបានបន្ថែមមួយគ្រាប់ទៀតនិងបញ្ចប់ដោយលទ្ធផល ២:២ ។

ចូលមកដល់តង់ទី២ ក្រុមម្ចាស់ម្ចាស់ផ្ទះបានបង្កើនការវាយសម្រុក និងធ្វើការវាយបកយកឈ្នះជាមួយ ការបន្ថែមគ្រាប់បាល់៣គ្រាប់ទៀត រកបានដោយកីឡាករបារាំង Kingly Coman, ខ្សែបម្រើឈីលី Arturo Vidal និង Sandro Wagner ជួយអោយក្រុម Bayern Munich ផ្តួលក្រុម Hoffenhiem ដោយលទ្ធផល ៥:២។

បច្ចុប្បន្នក្រុម Bayern Munich នៅតែបន្តឈរនៅទីកំពូលតារាង Bundesliga និងមានគម្លាត ឈរលើក្រុមលេខ២ Schalke ចំនួន១៦ ទោះបីជាក្រុម Schalke បានផ្តួលក្រុម Stuttgart ដោយលទ្ធផល ២:០ យ៉ាងណាក៏ដោយ។

ប្រភព៖ ​bbc