អតីតខ្សែប្រយុទ្ធក្រុម Man.City កីឡាករ John Guidetti មានឪកាសរកគ្រាប់បាល់បានអោយក្រុមភ្ញៀវ Alaves នាំមុខមុននៅនាទីជួយអោយក្រុមភ្ញៀវនាំមុខគួរអោយភ្ញាកផ្អើល ខណៈកីឡាករអ្នកចាំទី Marc-Andre ter Stegen របស់ក្រុមម្ចាស់ផ្ទះ Barcelona បានត្រឹមឈរមើល និងសង្គ្រោះបាល់បាននៅនាទីទី២៣ក្នុងតង់ទី១នោះទេ។

ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez បានព្យាយាមវាយបករកគ្រាប់បាល់អោយក្រុមម្ចាស់ផ្ទះបានវិញនៅតង់ទី២នាទីទី៧២ក្រោយការបញ្ជូនបាល់ពីជ្រុងខាងឆ្វេងដោយកីឡាករ Iniesta មុនពេលខ្សែ ប្រយុទ្ធឆ្នើមLionel Messi មានឪកាសរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៨៤ មុនបញ្ចប់ការប្រកួត និងជាគ្រាប់ទី២០នៅរដូវកាលថ្មីនេះនៅក្របខណ្ឌ​ La Liga ខណៈអ្នកចាំទីក្រុម​ Alaves មិនអាច សង្គ្រោះបាល់បាននោះទេ។

ខ្សែបម្រើ-ប្រយុទ្ធតម្លៃខ្លួន១៤២លានផោនកីឡាករ Philippe Coutinho ក៏បានបង្ហាញខ្លួនចូលលេង អោយក្រុមជាលើកទី២ ជាមួយការខិតខំប្រឹងប្រែងលេងនិង ព្យាយាមរកឪកាសស៊ុតបាល់បញ្ចូលទី ប៉ុន្តែមិនមានសំណាង។
ក្រុមBarcelona បច្ចុប្បន្នសម្រាប់សប្តាហ៏ទី២១នេះនៅតែបន្តកាន់កាប់នៅក្របខណ្ឌកំពូលអេស្បាញLa Liga ក្រោយជ័យជំនះ លើកក្រុមAlavesដែលមានចំណាត់ថ្នាក់លេខ១៧នៅតារាង ដោយលទ្ធផល២:១ និង មានគម្លាត១១ពិន្ទុពីក្រុមលេខ២At.Madrid ក្រោយពីក្រុម យកឈ្នះLas Palmas ក្នុងការប្រកួតថ្ងៃអាទិត្យដូចគ្នាដោយលទ្ធផល ៣:០ រួចមក។