ការប្រកួតមិនទាន់បានក្តៅដីស្រួលបួលផងខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Rodrigo Palacio បានរកគ្រាប់បាល់អោយក្រុមភ្ញៀវ Bologna ដោយការតែតបញ្ចូលទីនៅនាទី១។ប៉ុន្តែ មិនបាន ប៉ុន្មាននាទីទីស្រួលបួលផងកីឡាករ Mbaye របស់ក្រុមម្ចាស់ផ្ទះបានបង្កើតកំហុសដោយការធ្វើអោយ ចូលទីខ្លួនឯងនៅនាទីទី៥ធ្វើអោយក្រុមភ្ញៀវមានឪកាសតាមស្មើវិញ។

ខ្សែប្រយុទ្ធ Dries Mertens របស់ក្រុមភ្ញៀវរកបានគ្រាប់បាល់បញ្ចូលទីនៅនាទីទី៣៧ មុនបញ្ចប់តង់ទី១ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្រ និងបន្តរកគ្រាប់បាល់នាំមុខនៅនាទីទី៥៩ និងជាគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុម ខណៈការស៊ុតបញ្ចូលទីនោះជាគ្រាប់ទី១២សម្រាប់ កីឡាករអន្តរជាតិបែលហ្សិករូបនេះផងដែរ។ បញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Bologna ១:៣ ក្រុមភ្ញៀវNapoli។

កាលពីថ្ងៃសៅរ៏កន្លងទៅក្រុម Juventus បានឈរនៅលេខរៀងទីមួយបណ្តោះអាសន្ន ក្រោយផ្តួលក្រុម Chievo ដែលមានគ្នាលេងតែ៩នាក់ ធ្វើអោយក្រុមការពារតំណែងជើងឯក Juventus មានគម្លាតពីក្រុម Napoli ២ពិន្ទុ។ ប៉ុន្តែសម្រាប់ជ័យជំនះសប្តាហ៏ទី២២នេះ ដែលជាការឈ្នះ ៦លើកចុងក្រោយជាប់គ្នានោះ បានជួយអោយ Napoli ហក់មកឈរទីកំពូលតារាងដោយនាំមុខក្រុមរហស្សនាមស្រ្តីជរាចំនួន១ពិន្ទុវិញផងដែរ។

ក្រុម Napoli ខកខានលើកពានកំពូលអ៊ីតាលី SerieA ២៧ឆ្នាំមកហើយគិតចាប់តាំងពីឆ្នាំ១៩៩០ កំលុងពេលអធិរាជបាល់ទាត់អាហ្សង់ទីនជួយក្រុមលើកពាននេះមកម្លេះ ខណៈក្រុមម្ចាស់ផ្ទះ Bologna កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១២ ក្រោយពីរងបរាជ័យ ៣ប្រកួតក្នុងចំណោមបួនប្រកួតចុងក្រោយ។