លោក Pep Guadiola អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man.City បានស្នើអោយក្រុមត្រៀមទឹកប្រាក់ ១៥០លានផោនដើម្បីដេញថ្លៃយក(Play Maker)កីឡាករនាំលេង Eden Hazard មកចូលរួមនៅរដូវក្តៅខាងមុខ។ គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះបានចាត់ទុកខ្សែបម្រើ Hazard គឺជាជម្រើស ទី១ដែលលោកគាត់ មានជំនឿថារូបគេនឹងអាចជួយលើកកម្ពស់ទម្រង់លេងរបស់ក្រុមឡើងថែមមួយកម្រិតទៀត។ ក្រុម Chelsea បច្ចុប្បន្នកំពុងតែតស៊ូដើម្បីការពារតំណែងជើងឯករបស់ខ្លួននៅរដូវកាលថ្មីនេះ ប៉ុន្តែលោក Guadiola ចង់បន្ថែមសមាជិកថ្មីឆ្នើមៗ ដូចជា Hazard ដើម្បីនាំក្រុមប្រឡូកក្នុងពានរង្វាន់ធំៗនៅទ្វីបអឺរ៉ុបនាឆ្នាំបន្ទាប់ៗទៀតបាន។

អតីតអ្នកចាត់ការទូទៅក្រុម Barcelona និង Bayern Munich រូបនេះបានខកបំណងក្នុងការនាំយកអតីតកូនក្រុម Alexis Sanchez ពីក្រុម Arsenal ដោយហេតុផលហិរញ្ញវត្តុ ប៉ុន្តែក្រុមនៅមានសង្ឃឹម និងបង្វែឪកាសដើម្បីនាំយកខ្សែ Hazard ជាមួយទឹកប្រាក់ត្រៀមដេញថ្លៃ ១៥០លានផោន ខណៈក្រុម Real Madrid ក៏បានបង្ហាញការចង់បានកីឡាករឆ្នើមរូបនេះផងដែរ។

Hazard កីឡាករអន្តរជាតិបែលហ្សិកវ័យ ២៧ឆ្នាំរូបនេះ បានបដិសេធមិនទាន់បន្តកុងត្រាថ្មីជាមួយក្រុម Chelsea នោះទេ ខណៈក្រុមកំពូលតារាង Man.City បានត្រៀមសំណើរដើម្បីផ្តួលក្រុមក្រុម Real Madrid ចុះហត្ថលេខាយក Hazard មកកាន់ទឹកដី Emirate Stadium អោយបាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro