Leroy Sane អាចនិងអវត្តមានសម្រាប់ក្រុម Man.City ដោយសារបញ្ហារបួសភ្នែកគោ កំលុងពេលជំនួប ជ័យជំនះ ២:០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ FA Cup ទល់និងក្រុមភ្ញៀវ Cardiff City យោងតាមការដកស្រង់សម្តីរបស់គ្រូបង្វឹកលោក Pep Guadiola ។ នៅតង់ទី១ ក្រុមម្ចាស់ផ្ទះ Man.City មានឪកាសរកបានគ្រាប់បាល់ដោយ កីឡាករ Kevin De Bruyne និង Raheem Sterling នាំអោយក្រុមមេឃខៀវឈានទៅកាន់ជុំទី៥ បន្តទៀត ប៉ុន្តែជ័យជំនះនេះបានប្រែជាអាប់អួរ ក្រោយពីខ្សែប្រយុទ្ធវ័យក្មេង Sane មិនអាចបន្តការប្រកួត នៅតង់ទី២ បានដោយសារបញ្ហារបួសជង្គង់។

ខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិអាឡឺម៉ង់បានរងការប៉ះទង្គិចជាមួយកីឡាករ Joe Bennett ខណៈខ្សែបម្រើ -ការពាររូបនេះ រងពិន័យកាតលឿង និងត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត ក្រោយមិនបញ្ឈប់ការបង្ហាញទម្រង់លេងដ៏អាក្រក់នេះទៅលើកីឡាករ Brahim Diaz ក្រុម Man.City ដែលទើបផ្លាស់ចូលនោះ។

បញ្ហារបួសរបស់ Sane រយៈពេលវែងនេះ និងផ្តល់ផលប៉ះពាល់ជាវិជ្ជមាន ដល់ទម្រង់លេងរបស់ក្រុម Man.City ដែលកំពុងបង្ហាញទម្រង់លេងដល់កំរិតកំពូលមួយនេះ។ លោក Guadiola បានថ្លែងប្រាប់សន្និសិទសារពត៌មានថា៖ គាត់អាចអវត្តមានចន្លោះពី ២សប្តាហ៏ និងអាចឈានដល់ ១ខែស្របពេល Sane កំពុងត្រៀមឆ្លុះមុននិងដើម្បីទទួលយកការវះកាត់ដែលនិងអាចពន្យាពេលរហូតដល់ថ្ងៃចន្ទនេះ។

ក្រុម Man.City និងត្រូវប្រកួតនៅក្របខណ្ឌ Premier League នៅថ្ងៃពុធទល់និងក្រុម West Brom ដោយគ្មានកីឡាករវ័យ ២២ឆ្នាំ Sane ដែលបានរកគ្រាប់បាល់ ១១គ្រាប់ និង assists បាន ១៤គ្រាប់គ្រប់ក្របខណ្ឌប្រកួត នៅរដូវកាលនេះខណៈការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបជើងទី១ វគ្គ ១៦ក្រុមចុងក្រោយទល់នឹងក្រុមភ្ញៀវ Basel ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៨ ឆាប់ៗខាងមុខ។ ក្រុមមេឃខៀវ និងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ EFL Cup រឺ Carabao Cup ទល់និងក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃទី២៥ កុម្ភៈ បន្ទាប់ពីក្រុមរបស់លោក Arsene Wenger បានទម្លាក់ក្រុមជើងខ្លាំង Chelsea រួចមក។

ប្រភព៖ sportskeeda