គ្រូបង្វឹកក្រុម Westbrom លោក Alain Padew បានអោយថាៈ កូនក្រុមរបស់លោកកីឡា Jay Rodriguez អាចនិងមានឪកាសបង្ហាញខ្លួនសម្រាប់ក្រុមតោកំណាចអង់គ្លេសសម្រាប់ក្រុមជម្រើសជាតិ អង់គ្លេសក្នុងយុទ្ធនាការបាល់ទាត់ពិភពលោក ២០១៨ នេះ បន្ទាប់ពីរូបគេរកបានគ្រាប់បាល់ ២គ្រាប់ក្នុងជំនួបជ័យជំនះលើក្រុម Liverpool ដណ្តើមពាន​ FA Cup ជុំទី៤ កាលពីសប្តាហ៏មុន។

ការប្រកួតបញ្ចប់ទៅក្នុងលទ្ធផលក្រុមម្ចាស់ផ្ទះចាញ់ក្រុមភ្ញៀវដោយលទ្ធផល ៣:២ ស្របពេល អតីតប្រធានក្រុម Liverpool កីឡាករ Steven Gerrard បាននិយាយអោយដឹងស្រដៀងនិងគ្រូបង្វឹកលោក Padew ផងដែរថាៈ Rodriguez បានបង្ហាញទម្រង់លេងល្អក្នុងរយៈពេលកន្លងមក ដែលធ្វើអោយរូបគេបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិអង់គ្លេស កំលុងរូបគេលេងអោយក្រុម Southampton នៅឆ្នាំ២០១១ ។

អតីតអ្នកចាត់ការទូទៅក្រុម West Ham, Newcastle United រូបនេះ បន្តថាៈ វាជារឿងល្អដែល Steven រំលឹក រឿងនេះ Jay ពិតជាបានបង្ហាញទម្រង់លេងល្អ។ ខ្ញុំមិនដឹងថាគាត់កំពុងបង្ហាញទម្រង់លេងបាននៅកំរិតណានោះទេ ប៉ុន្តែប្រសិនជាគាត់នៅតែបង្ហាញសមត្ថភាពលេងបែបនេះរហូតដល់បញ្ចប់រដូវកាលនោះ គាត់អាចនឹងត្រូវបានកោះហៅសម្រាប់ក្រុមជម្រើសជាតិ។

Rodriugez រកបាន ៥គ្រាប់ សម្រាប់​៦ប្រកួតចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួតអោយ​ West Brom និងបានជួយក្រុមឈានទៅកាន់ជុំទី៥ ក្នុងការដណ្តើមពានរង្វាន់ FA Cup និងជាក្តីសង្ឃឹមដើម្បីជួយក្រុមងើបចេញពីតំបន់ដែលត្រូវកាត់ចេញ ខណៈ West brom បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៩ នៅឡើយ។