ការផ្ទេរកីឡាករពីក្លឹបមួយទៅក្លឹបមួយផ្សេងទៀតគឺពិតជារឿងសំខាន់ខ្លាំងណាស់ សម្រាប់បាល់ទាត់ អាជីព ដែលជាវិធីសាស្រ្តមួយល្អបំផុតក្នុងការពង្រឹង និង កសាងក្រុមដើម្បីឈានឆ្ពោះទៅរកការឈ្នះ ពានរង្វាន់ ផ្សេងៗ។ មានក្លឹបយក្សមួយចំនួនបានចំណាយប្រាក់ដើម្បីនាំយកកំពូលស៊ូភើស្តាដើម្បីមករួម ក្រុមកំលុង១ ទសវត្ស កន្លងទៅតួយ៉ាងដូចជាៈ អតីតកីឡាករខ្សែបម្រើក្រុមជម្រើសជាតិបារាង Zinidine Zidane , ខ្សែបម្រើ ស្លាប Luis Figo,Cristiano Ronaldo និងអតីតខ្សែបម្រើស្លាប សញ្ជាតិប្រេស៊ីលកីឡាករRicardo Kaka ជាដើម។
ខាងក្រោមនេះគឺជាកីឡាករ១០រូបដែលមានតម្លៃខ្លួនកំណត់ត្រាថ្លៃបំផុតក្នុងពិភពបាល់ទាត់កំលុងពេល ផ្ទេរចេញ ពីក្លឹបចាស់ទៅកាន់ក្លឹបថ្មីរបស់ខ្លួននាពេលកន្លងមក។
១. Virgil van Dijk

ខ្សែការពារសញ្ជាតិហូឡង់រូបនេះ បានផ្ទេរពីក្រុមSouthampton មកចូលរួមជាមួយក្រុមLiverpool កំលុងពេលបំណាច់ខែធ្នូ២០១៧ ក្នុងតម្លៃ៧៨.៨លានយូរ៉ូ និងជាប់ជាកីឡាករខ្សែការពារដែលមានតម្លៃខ្លួនថ្លៃបំផុតលើ លោក។Van VijK បានបង្ហាញខ្លួនលើកដំបូងជាមួយការរកគ្រាប់បាល់បញ្ចូលទី អោយក្រុមក្នុងជំនួបFA Cup ផ្តួល Everton ដោយលទ្ធផល២:១ កាលពីពេលកន្លងមក។
២. Luis Suarez

បន្តាប់ពីឈ្នះពានស្បែកជើងមាសនៅក្របខណ្ឌកំពូលPremier League អង់គ្លេស ក្រោយស៊ុតបញ្ចូលទីបាន៣១គ្រាប់ក្នុងចំណោម៣៣ប្រកួត Suarez ធ្វើអោយកីឡាករក្រុមជម្រើសជាតិអ៊ុយរូហ្គាយរូបនេះ មានទំនាក់ ទំនងចង់បានពីក្លឹបយក្សធំពីរនៅអេស្បាញគឺReal Madrid និងBarcelona ប៉ុន្តែទីបំផុតរូបគេជ្រើសរើស ក្រុម Barcelona ជាមួយតម្លៃខ្លួន 81.72 លានយូរ៉ូផងដែរ។
៣. Romelu Lukaku

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបែលហ្សិករូបនេះ បានផ្ទេរពីក្រុមEverton មកចូលរួមជាមួយបិសាចក្រហមMan.United នៅខែកក្កដាឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន៨៤.៧លានយូរ៉ូ។ ក្រោយចំណាយពេល៤រដូវកាល លេង អោយក្រុមEverton មុនពេលផ្លាស់មកកីឡាដ្ឋានOld Trafford អតីតខ្សែប្រយុទ្ធក្រុមChelsea រូបនេះ រកគ្រាប់ បាល់បញ្ចូលទីច្រើនជាង២០គ្រាប់ដល់ទៅបីរដូវកាលជាប់គ្នា ទើបធ្វើអោយលោកJose Mourinho បញ្ចុះ បញ្ចូលរូបគេ អោយមកចូលរួមជាមួយMan.United។
៤. Gonzalo Higuain

រដូវកាល ២០១៥-២០១៦ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អាជីពបាល់ទាត់របស់កីឡាករក្រុមជម្រើសជាតិ អាហ្សង់ទីនវ័យ២៩ឆ្នាំរូបនេះ រកគ្រាប់បាល់បានរហូតដល់៣៨គ្រាប់ ក្នុងការប្រជែងគ្រប់ក្របខណ្ឌចំនួន៤២ប្រកួត។ នៅរដូវកាល២០១៦-២០១៧ Higuain ត្រូវបានក្លឹបJuventus ទិញពីក្រុមNapoli ក្នុងតម្លៃខ្លួន៩០លានយូរ៉ូ។
៥.Cristiano Ronaldo

ខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់បានបំពេញក្តីសុបិន្តផ្ទេរមកកីឡាដ្ឋាន Estadio Santiago Bernabeu នៅឆ្នាំ២០០៩ ក្នុងតម្លៃ៩៤លានយូរ៉ូ និងបំបែកឯកទគ្គកម្មជាអត្តពលិកដែលមានតម្លៃខ្លួន ថ្លៃ ជាងគេបំផុតក្នុងពិភពបាល់ទាត់នាពេលនោះ។
៦.Gareth Bale

Bale បានជាប់ជាកីឡាករលេងល្អបំផុតប្រចាំឆ្នាំនៅក្របខណ្ឌកំពូលអង់គ្លេស(Premier League Player of the Year) ធ្វើអោយក្រុមស្តេចសReal Madrid មិនបាច់ចំណាយពេល ហើយបានទិញយកខ្សែប្រយុទ្ធ ក្រុមជម្រើស ជាតិវេលរូបនេះពីក្លឹបTottenham មករួមក្រុមក្នុងតម្លៃកំណត់បំបែកត្រាថ្លៃបំផុតក្នុងពិភពលោកនាឆ្នាំ២០១៣ បន្ទាប់ពីមិត្តរួមក្រុមCristiano Ronaldo បានផ្ទេរមកកាលពីឆ្នាំ២០០៩។
៧.Paul Pogba(105 million លានយូរ៉ូ)

Pogba បានព្រមព្រៀងផ្ទេរពីក្រុមJuventus ហើយត្រលប់មកក្លឹបដើមគឺMan.United កាលពីដើមរដូវ កាល(២០១៦-២០១៧)ក្នុងតម្លៃខ្លួន ១០៥លានយូរ៉ូ និង ជាតម្លៃខ្លួនបំបែកកំនត់ត្រាថ្លៃបំផុតលើលោកនាពេលនោះ។ ចំណាយពេលរដូវកាលដំបូងអោយក្រុមបិសាចក្រហមPogba បានជួយក្រុមលើកពានLeague Cup(Carabao Cup),UEFA Europa League និងបានជួយក្រុមមានកៅអីមួយបានទៅលេងនៅក្របខណ្ខChampion League រដូវកាលថ្មីនេះ ព្រមទាំងជាប់ជាកីឡាករ Europa League Player of the Season ផងដែរ។
៨. Ousmane Dembele

១ឆ្នាំប៉ុណ្ណោះក្រោយពេលMan.United ចុះហត្ថលេខានាំយកកីឡាករPogbaក្នុងតម្លៃខ្លួនថ្លៃបំផុតលើផែនដីរួច មក Barcelona នាំកីឡាករខ្សែប្រយុទ្ធស្លាបវ័យ២០ឆ្នាំសញ្ជាតិបារាំងរូបនេះ ពីក្រុមDortmund ក្នុងតម្លៃខ្លួន១០៥លានយូរ៉ូ ព្រមជាមួយកំនត់ត្រាតម្លៃខ្លួនស្មើនិងកីឡាករPogbaផងដែរ។កីឡាករក្រុមជម្រើសជាតិបារាំង រូប នេះ មិនទាន់បានបញ្ចេញសមត្ថភាពរកគ្រាប់បាល់អោយក្រុមបាននៅឡើយទេ ខណៈរូបគេនៅកំពុងព្យាបាល របួសសរសៃពួរនៅឡើយ។
៩. Philippe Coutinho

ការមកដល់របស់ខ្សែបម្រើ-ប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ គឺជាតម្រូវការចាំបាច់របស់ក្រុមBarcelona នៅតំបន់បម្រើកណ្តាល ក្រោយពីខកខាននិងបរាជ័យនាំយកអតីតកីឡាករក្រុមInter Milan រូបនេះ កាលពីដើមរដូវកាលកន្លងមកព្រមជាមួយតម្លៃខ្លួនព្រមព្រៀងនិងក្លឹបហង្សក្រហមLiverpool ក្នុងតម្លៃ 120លានផោនកាលពីពាក់កណ្តាលខែមករា២០១៨នេះ។
១០ Neymar

Neymar បានផ្ទេរពីក្រុមBarcelona ក្នុងតម្លៃខ្លួនកំនត់ត្រាថ្លៃបំផុតលើពិភពលោកគឺ២២២លានយូរ៉ូកាលពីដើម រដូវកាលកន្លងមក។ ក្នុងចំណោម២៤ប្រកួត ព្រមជាមួយការស៊ុតបញ្ចូលទីបាន២៦គ្រាប់ និង Assist ១៤ដង គឺជាការសម្រេចបានរបស់កីឡាករវ័យ២៥ឆ្នាំ ក្រោយការមកដល់កីឡាដ្ឋានParc Des Princes ។