Gerrard Pique បានបន្តកិច្ចសន្យាថ្មីជាមួយក្រុម Barcelona កាលពីថ្ងៃច័ន្ទ និងមានសុពលភាពក្នុងការលេងអោយក្រុមរហូតដល់ឆ្នាំ២០២២។ ស្របពេលខ្សែការពារកណ្តាលក្រុមជម្រើសជាតិអេស្បាញរូបនេះបាននិយាយថាៈ ខ្ញុំគួរសម្រេចចិត្តចូលនិវត្តន៏ប្រសើរជាជាងផ្ទេរទៅលេងនៅក្លឹបផ្សេង។ ស្នាក់នៅទីនេះមានលក្ខណៈបែបធម្មជាតិ និងល្អបំផុតសម្រាប់ជីវិតរស់នៅរបស់ខ្ញុំនិងគ្រួសារ ហើយខ្ញុំមិនដែលមានគម្រោងចង់ចាកចេញទៅក្លឹបផ្សេងនោះទេ ទោះបីជារដូវកាលមុនយើងមិនបានឈ្នះពានជើងឯកក្តី។ ការពិតយើងតែងតែប្រកួតប្រជែង ដើម្បីឈ្នះជើងឯកជារៀងហូតមក។

Pieque បានជួយក្រុមលើកពាន La Liga 6ដង និង UEFA Champion League ៣ដង បានបន្តថាៈ ខ្ញុំសង្ឃឹមថា ចុងក្រោយនេះ ខ្ញុំអាចបញ្ចប់អាជីពបាល់ទាត់របស់ខ្ញុំនៅកីឡាដ្ឋាន Camp Nou ក្រោយពេលដែលខ្ញុំត្រលប់ពី Man.United មកកាន់ក្រុម Barcelona កាលពីឆ្នាំ២០០៨កន្លងមក។

សម្រាប់ក្រុមជម្រើសជាតិអេស្បាញកីឡាករវ័យ ៣១ឆ្នាំរូបនេះ បានជួយក្រុមលើកពាន​ World Cup នៅឆ្នាំ២០១០ និងពានរង្វាន់ទ្វីបអឺរ៉ុបនៅឆ្នាំ២០១២ ផងដែរ។

ប្រភព៖ sport-english