បន្ទាប់ពីឈានចូលដល់វ័យ ២៤ឆ្នាំ នាង Georgina Rodriguez មិត្តស្រីមិនទាន់រៀបការរបស់ Ronaldo ខ្សែប្រយុទ្ធឆ្នើម ក្រុមស្តេចស Real Madrid បានរីករាយធ្វើពិធីខួបកំណើតប្រកបដោយភាពរ៉ូមេនទិក និងផ្ញាក់ផ្អើលជាមួយតារាឆ្នើមនិងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នៅតំបន់ Marbella ដែលជាទីក្រុងឆ្នេរសមុទ្រនៅភាគខាងត្បូងប្រទេសអេស្បាញដែលចំណុះអោយខេត្ត Malaga។

គូស្នេហ៏ដែលទើបតែទទួលបានចំណងដៃគឺមានបុត្រជាមួយគ្នារូបនេះ បានសម្រាកលំហែកាយនៅសណ្ឋាគារ Marbella ដែលជាទីក្រុងមួយស៊ីវីល័យ និងមានសោភ័ណភាព ខណៈនាង​ Rodriguez បានបង្ហោះរូបភាពនៅក្នុងអាខោនទំនាក់ទំនង Instagram របស់នាង និងអរគុណទៅដល់ប្រជាជន និងមនុស្សពិសេសដែលបានប្រារព្ធពិធីដ៏មានអត្ថន័យនេះដល់រូបនាងផងដែរ។

ប្រភព៖ marca