ទោះបីជាមានការនាំមុខនៅទីកំពូលនៃក្របខ័ណ្ឌ Premier League ក៏ដោយក៏ក្រុម Manchester City និង Pep Guardiola នៅតែចាត់ទុកថាពួកគេមិនទាន់មានកម្លាំងគ្រប់គ្រាន់សម្រាប់តំបន់ការពារ ហេតុដូច្នេះហើយបានធ្វើឱ្យការចំណាយរបស់ពួកគេចាប់តាំងពីលោក Pep Guardiola ចូលមកដឹកនាំក្រុមចាប់តាំងពីរដូវកាល២០១៦-២០១៧ មកដល់ពេលបច្ចុប្បន្នមានរហូតដល់ ២៦៩.៥ លានអឺរ៉ូហើយ។

ខ្សែការពារបារាំងចុងក្រោយគេក្នុងចំណោមកីឡាករ៥រូបដែលលោកPep ត្រៀមនាំយកមកគឺ Aymeric Laporte នឹងចាកចេញពីក្រុមAt.Bilbaoមកដល់កីឡដ្ឋាន Etihad ក្នុងតម្លៃ 65 លានអឺរ៉ូ បូករួម ប្រាក់ប្រាំលានបន្ថែមទៀត។ ខ្សែការពារអង់គ្លេស John Stones និង Laporte ត្រូវបានលោកPep មើលឃើញថាមានទម្រង់លេងស្រដៀងគ្នា ដែលត្រូវ ប្រើរូបមន្តពិសេសជាមួយនឹងទម្រង់លេងដោយដាក់កីឡាករទាំងពីរបូករួមជាមួយកីឡាករ Nicolas Otamendi ។

តម្លៃខ្លួនដែលបានចំណាយទៅលើ Laporte បានធ្វើឱ្យគាត់ជាខ្សែការពារថ្លៃបំផុតទី 2 ក្នុងប្រវត្ដិសាស្ដ្របាល់ទាត់បន្ទាប់ពីការផ្ទេរខ្សែការពារហូឡង់ Virgil van Dijk ទៅកាន់ Liverpool កាលពីដើមខែមករា។
កាលពីដើមរដូវកាល ២០១៧ ក្រោយការចាកចេញរបស់Pablbo Zabalete,Gael Clichy និង Aleksandar Kolarov ក្រុមមេឃខៀវMan.City បាននាំយកមកវិញនៅកីឡាករKyle Walker, Danio និងBenjamin Mendy មកជំនួសវិញ។
ខាងក្រោមនេះគឺជាកីឡាករខ្សែការពារទាំង៥រូបដែលក្រុមMan.City នាំយកមករួមក្រុមកន្លងមក៖
១.Laporte (៧០លានយូរ៉ូ)

លោកGuadiola ចូលចិត្តទម្រង់លេងរបស់កីឡាករខ្សែការពារមានជំនាញជើងឆ្វេងក្រុមជម្រើសជាតិបារំាងរូបនេះ ជាយូរមកហើយ នៅទីបំផុតក្តីសង្ឃឹមបានដូចបំណងក្នុងការនាំយករូបគេពីក្រុមAt.Bilbao ក្នុងតម្លៃ ៧០លានយូរ៉ូ ។កីឡាកររូបនេះទើបតែបង្ហាញវត្តមាននៅកីឡាដ្ឋានEtihad កាលពីពេលថ្មីៗនេះ។
វីដេអូ https://www.youtube.com/watch?v=DgdjdllY0UQ&t=91s
២.Benjamin Mendy (៥៧.៥លានយូរ៉ូ)

Mendy ជាសមាជិកម្នាក់ដែលបានជួយក្រុមMonaco លើកពានLigue1 និង ជួយក្រុមឈានដល់ ពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់Champion League កាលពីរដូវកាលមុនទើបធ្វើអោយ Man.City នាយក កីឡាករក្រុមជម្រើសជាតិបារាំងមករួមក្រុម។ ប៉ុន្តែជាអកុសលរូបគេកំពុងសំរាកព្យាបាល របួស នៅឡើយក្នុងពេលក្រុមកំពុងធ្វើយុទ្ធនាការប្រជែងពានរហូតដល់ទៅ៤នៅរដូវកាលនេះ។
វីដេអូ https://www.youtube.com/watch?v=ZZDvaX2Gq18
៣.Walker (៥៧លានយូរ៉ូ)

ក្រុមMan.City បានបំបែកកំណត់ត្រាទិញខ្សែការពារអង់គ្លេសKyle Walker ពីក្រុមTottenham Hotspur ក្នុងតម្លៃ ៥៧ លានយូរ៉ូ នៅដើមរដូវកាល២០១៧-២០១៨ ហើយបច្ចុប្បន្នខ្សែការពារខាងស្តាំរូបនេះ ជាប់ជាជម្រើសដំបូង របស់គ្រូបង្វឹកសញ្ជាតិអេស្បាញជានិច្ចជាកាល។
វីដេអូ https://www.youtube.com/watch?v=ASZEuFkqGA8
៤.Danilo (30 million euros)

ក្រុមស្តេចសReal Madrid មិនបានសំលឺងឃើញពីទេពកោសល្យ របស់ខ្សែការពារ សញ្ជាតិប្រេស៊ីល Danilo ទេ ហើយបានបង្វែរទំនុកចិត្តដល់កីឡាករDani Carvajal វិញ។យល់ឃើញដូច្នេះទើបលោកPep បានបញ្ចុះបញ្ចូលរូប គេផ្លាស់មកកីឡាដ្ឋានEtihad Statdium ប៉ុន្តែរូបគេមិនត្រូវបានបង្ហាញខ្លួនអោយក្រុម ជាប់លាប់ដូចការរំពឺងទុក្ខនោះទេ គឺមានការផ្លាស់ប្តូរគ្នាជាមួយកីឡាករដទៃផងដែរ។
វីដេអូ https://www.youtube.com/watch?v=7uiDjghIDIg
៥.Stones (55 million euros)

ខ្សែការពារអង់គ្លេសJohn Stone គឺជាកីឡាករដែលលោកPep ទិញយកមករួមក្រុមមុនគេនៅពេលលោកGuadiola មកដឹកនាំក្រុមMan.City។រដូវកាលដំបូងStone បានខិតខំប្រឹងប្រែងលេង និងត្រូវបានគ្រូបង្វឹក មើលឃើញពីភាពរឹងមាំក្នុងទម្រង់លេង ដែលធ្វើអោយអតីតកីឡាករក្រុមEverton មានកំពស់ខ្ពស់រូបនេះ ជាប់ជាជម្រើស១១នាក់ដំបូងរៀងរហូតមកផងដែរ។

ប្រភពពី: marca