ដោយ​សារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ លើ​ការ​អភិវឌ្ឍ​ន៍វិស័យ​បាល់ទាត់​ជាង ១​សតវត្ស​ទៅ​ហើយ នៅ​ទ្វីប​អឺរ៉ុប វិស័យ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​រីក​ចម្រើន​​ខ្លាំង ជា​ពិសេស​នៅ​អង់គ្លេស អេស្ប៉ាញ បារាំង និង អ៊ីតាលី។ ហេតុ​នេះ​ហើយ ទើប​មាន​ក្លឹប​ធំៗ​ជា​ច្រើន ស្ថិត​ក្នុង​ប្រទេស​ទាំង​នេះ។ ស្រប​ក្នុង​ន័យ​នេះ តោះ​មក​ដឹង​ពី​ឆ្នាំ​កំណើត​បណ្ដា​ក្លឹប​ធំៗ​ចំនួន​ ១៣ នៅ​អឺរ៉ុប មាន​ដូច​ត​ទៅ៖

១.Manchester United ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៧៨ ក្នុង​ឈ្មោះ Newton Health LYR ហើយ​ប្ដូរ​មក​ឈ្មោះ Manchester United នៅ​ឆ្នាំ ១៩០២។

២.Manchester City ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៨០ ក្នុង​ឈ្មោះ St. Mark’s ហើយ​ប្ដូរ​ឈ្មោះ​ទៅ​ជា Ardwick Association នៅ​ឆ្នាំ ១៨៨៧ និង​ហើយ​ក្លាយ​ទៅ​ជា​ឈ្មោះ Manchester City នៅ​ឆ្នាំ ១៨៩៤។

៣.Tottenham Hotspur ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៨២។

៤.Arsenal ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៨៦ ក្នុង​ឈ្មោះ Dial Square ហើយ​ក្រោយ​មក ក្នុង​ឆ្នាំ​ដដែល បាន​ដូរ​ឈ្មោះ​ទៅ​ជា Royal Arsenal ហើយ​ក៏​ក្លាយ​ទៅ​ជា Arsenal រហូត​ដល់​បច្ចុប្បន្ន។

៥.Liverpool ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៩២។

៦.Juventus ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៩៧។

៧. AC Milan ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៩៩។

៨.Barcelona ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៩៩។

៩.Real Madrid ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩០២។

១០.Atletico Madrid ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩០៣។

១១.Chelsea ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩០៥។

១២.Inter Milan ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩០៨។

១៣.PSG ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៧០៕

Via: Sabay