ខ្សែបម្រើ-ប្រយុទ្ធស្លាប Juan Cuadrado និងអវត្តមានសម្រាប់ជើងទី១នៃការប្រកួតក្របខណ្ឌទ្វីបអឺរ៉ុប Champion Leagueទល់និងក្រុមមាន់ខ្នាយមាស Tottenham នាថ្ងៃទី១៣កុម្ភៈខាងមុខនេះ ប៉ុន្តែរូបគេអាចនិងវិលចូលមកប្រកួតទាន់ពេលនាថ្ងៃទី៧មិនា ក្នុងការប្រកួងជើងទី២ បន្ទាប់ពីរងរបួស និង ត្រូវវះកាត់ក្រលៀន ខណៈក្រុមការពារជើងឯក SerieA មួយនេះសង្ឃឹមថាកីឡាករ វ័យ២៩ឆ្នាំរូបនេះ និងខកខានចូលរួមប្រកួតយ៉ាងតិច៤សប្តាហ៏។

នៅក្នុងគេហទំព័រផ្លូវការរបស់ក្លឹបបានសរសេរថាៈ Cuadrado កីឡាករក្រុមជម្រើសជាតិ កូឡុំប៊ីរូបនេះ រកគ្រាប់បាល់បាន៣គ្រាប់ និង ១១Assist សម្រាប់រដូវកាល ថ្មីនេះ និងអវត្តមានរហូតដល់៥សប្តាហ៏ និងបានធ្វើការវះកាត់នាថ្ងៃអង្គារបន្ទាប់ពីប្រឈមនិងបញ្ហាក្រលៀន។

ក្រុម Juventus ទទួលបានជ័យជំនះ៨ប្រកួតចុងក្រោយក្រោយគ្រប់ក្របខណ្ឌប្រកួត និង ត្រូវធ្វើដំណើរទៅសួរ សុខទុក្ខក្រុម Atlanta ក្នុងការប្រកួត Copa Italia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃអង្គារសប្តាហ៏ក្រោយផងដែរ។

Via: sportskeeda