Neymar កីឡាករតម្លៃខ្លួន កំនត់ត្រាពិភពលោក១៩៨លានផោន ក្រោយការផ្ទេរពីក្រុម Barcelona ដើម្បីមកចូលរួមជាមួយក្រុម Paris Saint Germain កាលពីដើមរដូវកាល បានធ្វើអោយមានវិវាទ និង ការប៉ះទង្គិចជាមួយមិត្តរួមក្រុមកន្លងមក។ ដៃគូនៅតំបន់ប្រយុទ្ធទាំងពីរនេះត្រូវបានបំបែកចេញ នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់កំលុងពេលបញ្ចប់ការប្រកួតរវាងក្រុម PSG និង Lyon ក្រោយពេលកីឡាករទាំងពីររូប មិន មានភាពចុះសម្រុងគ្នាក្នុងការទាត់បាល់ពិន័យ១១ម៉ែត្រ។

ចាប់តាំងពីពេលនោះមកគ្រូបង្វឹក Unai Emery បានផ្តល់ភារកិច្ចទៅឱ្យ Neymar ជាអ្នកទទួលភារកិច្ចប៉ុន្តែកីឡាករក្រុមជម្រើសជាតិប្រេស៊ីលរូបនេះត្រូវបានអ្នកគាំទ្រស្រែឌឺដង និង មិនសូវពេញចិត្ត នៅពេលដែលគាត់បដិសេធមិនអនុញ្ញាតឱ្យ Cavani ទាត់បាល់ប៉េណាល់ទីក្នុងជំនួបជ័យជំនះ៨:០ទល់និងក្រុម Dijon ដើម្បីឈានដល់ការបំបែកកំន់ត្រាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតអោយក្លឹបនៅកីឡាដ្ឋាន Parc Des Princes នោះ។

ជាលើកទី១ ដែលNyemar បានប្រាប់បណ្តាញសារពត៌មានប្រេស៊ីលថាៈមិនមែនជាគោលបំណងដែលរូបគេមិនចង់អោយCavani ទាត់បាល់ ប៉េណាំងទីនោះទេ ប៉ុន្តែវាជាការសម្រេចរបស់គ្រូបង្វឹកលោកUnai Emery។មិត្តរួមក្រុមគ្រប់គ្នាបានដឹង ពីមូលហេតុនេះនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ក្រោយការប្រកួត ហើយខ្ញុំក៏មិនបានគិតដល់រឿងការបំបែកកំនត់ត្រាចាស់ នោះទេ។ខ្ញុំមានការសប្បាយចិត្ត និង មានភាពស្ងៀមស្ងាត់និងអត់ធ្ងត់ ហើយគោលបំណងដែលខ្ញុំមកទីនេះគឺបង្កើតប្រវត្តិ សាស្រ្ត និង ខិតខំប្រកួតដើម្បីរកជ័យជំនះ និង គ្រាប់បាល់ច្រើនបំផុតអោយក្រុម។

ទីបំផុត Cavani បានបំបែកកំនត់ត្រាអតីតខ្សែប្រយុទ្ធ Zlatan Ibrahimovic កាលពីថ្ងៃអាទិត្យខណៈដែល Neymar បានវិលត្រឡប់ពីការរងរបួសកាលពីថ្ងៃសៅរ៍ក្នុងលទ្ធផល 4-0 លើ ក្រុមMontpellier បន្ទាប់ពីខ្សែប្រយុទ្ធអ៊ុយរូហ្គាយរូបនេះបានរកគ្រាប់បាល់នៅនាទីទី 11 និងបន្តរក្សា១១ពិន្ទុមានគម្លាតលើក្រុមលេខ២Lyon នៅក្របខណ្ឌLigue1 នោះ។