Leroy Sane និង អវត្តមានពីការប្រកួត Carabao Cup រឺ EFL Cup វគ្គផ្តាច់ព្រ័ត្រ ព្រមជាមួយការប្រកួតដ៏សំខាន់នៅក្របខណ្ឌ Champion League វគ្គ១៦ក្រុមចុងក្រោយ ទល់និងក្រុម Basel នៅថ្ងៃទី១៣នៅទឹកដីប្រទេសស្វីស និង នៅថ្ងៃទី៧ មិនា ត្រូវបើកទ្វារកីឡាដ្ឋាន Etihad Stadium ទទួលក្រុម Basel វិញម្តង ដែល ជាការលើកឡើងរបស់លោក Pep Guadiola គ្រូបង្វឹកក្រុមមេឃខៀ វMan.City។

កីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់វ័យ២២ឆ្នាំរូបនេះ បានទទួលរងរបួសប៉ះទង្គិចត្រង់ភ្នែកគោ បន្ទាប់ពីមានការព្យាយាមរារាំង និង ដណ្តើមបាល់ពីខាងក្រោយដោយ Joe Bennett ខ្សែការពារក្រុម Cadiff ក្នុងជំនួបជ័យជំនះ២:០ ក្នុងការប្រកួត ដណ្តើមពានរង្វាន់ FA Cup ជុំទី៤កាលពីថ្ងៃអាទិត្យកន្លងទៅ។

អ្នកចាត់ការទូទៅ លោក Pep ធ្លាប់បានបញ្ជាក់កាលពីថ្ងៃចន្ទលើបញ្ហារបួសរបស់ Sane អាចនិងចំណាយរយៈពេលខ្លីត្រឹម៤សប្តាហ៏ដើម្បីព្យាបាលបានធូរស្បើយ ប៉ុន្តែនៅក្នុងសន្នីសិទសារពត៌មានកាលពីថ្ងៃអង្គារ មុនជំនួបនៅក្របខណ្ឌ Premier League ទល់និងភ្ញៀវក្រុម West Brom គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះបានលើកឡើងសារជាថ្មីថា Sane និងខកខានចូល រួមប្រកួតវគ្គផ្តាច់ព្រ័ត្រទល់និងក្រុមArsenal នាថ្ងៃទី២៥កុម្ភៈនៅកីឡាដ្ឋានWembley ផងដែរ។

អតីតអ្នកចាត់ការទូទៅក្រុមBarcelona និង Bayern Munich រូបនេះបន្តថាៈ បញ្ហារបួសរបស់គាត់អាចនិងត្រូវអវត្តមានលេងអោយក្រុមចាប់ពី៦ទៅ៧សប្តាហ៏ឯណោះ។