យោងគេហទំព័រ Don Balon របស់អេស្បាញចុះផ្សាយថាៈ កីឡាករ Leo Messi កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការធ្លាក់ចុះរបស់ក្រុមប្រជែងលីក Real Madrid ប៉ុន្មានខែថ្មីៗនៅដើមរដូវកាលនេះ ហើយជឿជាក់ថាជាពេលវេលាដែលនិងត្រូវបានធ្វើឱ្យរន្ធត់ដល់ក្រុម Real Madrid។តារាឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះមានការចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់កីឡាករ Marco Asensio នៅរដូវកាលនេះផងដែរ។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្បាញវ័យ 22 ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាក្តីសង្ឃឹមដ៏ធំបំផុតរបស់ក្រុមជម្រើសជាតិនាពេល អនាគត ប៉ុន្តែបច្ចុប្បន្នពេលវេលា និង លេងរបស់គាត់នៅ Bernabeu ហាក់មានកម្រិត បានធ្វើឱ្យកីឡាករ Messi ជឿជាក់ថា Barça អាចនិងនាំយក Asensio មករួមក្រុមបាន។ ការចុះផ្សាររបស់បណ្តាញសារពត៌មាន អេស្ប៉ាញក៏បានលើកឡើងថាប្រសិនជា Asensio ត្រូវចាកចេញពីកីឡាដ្ឋាន Santiago Bernabeu ទៀតនោះ វាជារឿងប៉ះពាល់ ធ្ងន់ធ្ងរបំផុតមួយទៀតសម្រាប់គ្រូបង្វឹក Zinidine Zidane ខណៈក្រុម Le Blancos កំពង់ ឈរនៅទីកំពូលតារាងLa liga ១៩ពិន្ទុពិលើក្រុមReal Madrid នោះ។

គ្រូបង្វឹកសញ្ញាតិបារាំង Zinidine Zidane រូបនេះកំពុងស្ថិតនៅក្នុងការរងសម្ពាធ ក្រោយដឹកនាំក្រុមមិនបានល្អចាប់តំាង ពីដើមរដូវកាល ខណៈក្រុមបានធ្លាក់ចេញពីការប្រជែងពានលំដាប់ទីពីរ Copa Del Rey ក្រោយស្តាដៃក្រុម Leganes កាលពីពេលថ្មីៗនេះ បើទៅះបីជាជាទើបនាំក្រុម Real Madrid ផ្តួល Valencia ដោយលទ្ធផល៤:១នៅកីឡាដ្ឋាន Mestalla យ៉ាងនោះក៏ដោយ។

ជាការពិតវាជារឿងដែល មិនអាចទៅរួចទេ ដើម្បីនាំយកAsensio មកដល់ទីលាន Camp Nou ក្រោយពីពេល ថ្មីៗនេះ រួបគេ បានបន្តកិច្ចសន្យាថ្មីជាមួយក្រុមស្តេចស Real Madrid ក្នុងតម្លៃទិញផ្តាច់កុងត្រា 500 រហូតដល់លានអឺរ៉ូឯណោះ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើការផ្លាស់ប្តូរឈានដល់កិច្ចព្រមព្រៀងរវាងក្លឹបទាំងពីពិតជាកើតឡើងមែននោះ Asensio នឹងមានឱកាសច្រើនដើម្បីផ្ទេរទៅចូលរួមជាមួយក្រុម Barcelona ជាមិនខាន។