ខ្សែបម្រើស្លាបអន្តរជាតិអាល្លឺម៉ង់ Mesut Ozil បានធ្វើឲ្យក្រុម Arsenal មានការជឿជាក់ដ៏ធំមួយ កាលពីថ្ងៃពុធ តាមរយៈការយល់ព្រមបន្តកុងត្រាថ្មីមួយ ដែលនឹងធ្វើឲ្យរូបគេក្លាយជាកីឡាករទទួលបានចំណូលខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបនេះ។

LONDON, ENGLAND – SEPTEMBER 24: Mesut Ozil of Arsenal celebrates scoring his sides third goal during the Premier League match between Arsenal and Chelsea at the Emirates Stadium on September 24, 2016 in London, England. (Photo by Paul Gilham/Getty Images)


នេះបើយោងទៅតាមបណ្តញសារព័ត៌មាន BBC។ ទូរទស្សន៍របស់អង់គ្លេសមួយនេះបានចេញផ្សាយថា តារាឆ្នើម Ozil វ័យ២៩ឆ្នាំ ដែលបានស្ថិតនៅជាមួយនឹងក្លិបកាំភ្លើងធំ ចាប់តាំងពីផ្ទេរមកពីក្លិប Real Madrid ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបកាលនោះចំនួន ៤២,៤លានផោន (ស្មើនឹង៦០លានដុល្លារអាមេរិក) កាលពីឆ្នាំ២០១៣នោះ បានចុះហត្ថលេខាលើកុងត្រារយៈពេល៣ឆ្នាំកន្លះ ហើយនិងទទួលបានចំណូល ៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ (ស្មើនឹង៤៩,៧ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍។ ពាក្យចរចាមអារ៉ាមផ្សេងៗជុំវិញអនាគតរបស់ Ozil និងខ្សែប្រយុទ្ធអន្តរជាតិស៊ីលី Alexis Sanchez បានរំខានដល់ក្លិបនេះជិតរយៈពេល១ឆ្នាំរួចមកហើយ ខណៈដែលកិច្ចសន្យារបស់ពួកគេនឹងផុតកំណត់នៅចុងរដូវកាលនេះ។

ប៉ុន្តែ ស្របពេលដែល Sanchez បានចេញទៅចូលរួមជាមួយនឹងក្លិប Manchester United ដោយទទួលបានចំណូល៥០ម៉ឺនក្នុងមួយសប្តាហ៍ មុនពេលកាត់ពន្ធ Ozil បានបន្តនៅជាមួយនឹង Arsenal រហូតដល់ឆ្នាំ២០២១។ បើយោងទៅតាម BBC ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាកាលពីចុងសប្តាហ៍មុន ហើយ Ozil បានចុះហត្ថលេខាលើកុងត្រាថ្មីនៅលើទីលានហ្វឹកហាត់របស់ក្លិប Arsenal កាលពីថ្ងៃពុធ៕

ប្រភព៖ Channel News Asia
Via :Cambosport