ខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីល Lucas Moura បានលើកទឹកចិត្តឲ្យមិត្តរួមក្រុមថ្មីរបស់គេក្នុងក្លិប Tottenham Hotspur ប្រជែងដណ្តើមពានក្របខ័ណ្ឌ Champions League ក្រោយពីបានចូលរួមពីក្លិប Paris Saint-Germain ក្នុងកិច្ចសន្យាមួយដែលនឹងធ្វើឲ្យគេស្ថិតក្នុងក្លិបរបស់ក្របខ័ណ្ឌ Premier League រហូតដល់ឆ្នាំ២០២៣។

មិនមានតម្លៃខ្លួនណាមួយត្រូវបានប្រកាសឡើងដោយ Spurs ឡើយ ក្រោយពីការផ្ទេរនៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករមួយនេះ កាលពីថ្ងៃពុធ ប៉ុន្តែ ព័ត៌មានជាច្រើននៅចក្រភពអង់គ្លេសបានចេញផ្សាយនៅសប្តាហ៍នេះ Tottenham បានដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់២៥លានផោន (ស្មើនឹង៣៥,៤លានដុល្លារអាមេរិក) សម្រាប់ Lucas។

Lucas ដែលសង្ឃឹមថា នឹងបានចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងនោះ បានឲ្យនៅលើបណ្តាញសង្គម Twitter របស់ Tottenham ថា៖ «វាជាទំព័រមួយក្នុងជីវិតរបស់ខ្ញុំ ជាការប្រជែងថ្មីមួយសម្រាប់ខ្ញុំ។ ខ្ញុំពិតជារីករាយណាស់»។ ខ្សែបម្រើស្លាបវ័យ២៥ឆ្នាំរូបនេះ ដែលបានបង្ហាះខ្លួនជាអន្តរជាតិ៣៤លើកនោះ បានសម្តែងពីការខកចិត្តរបស់គេទៅកាន់កាសែតកីឡាប្រចាំថ្ងៃរបស់បារាំង L’Equipe កាលពីដើមសប្តាហ៍នេះ សម្រាប់ការត្រូវបានបង្កកដោយក្លិប PSG ខណៈដែលការទៅដល់របស់មិត្តរួមជាតិរបស់គេ Neymar ពីក្លិប Barcelona បានធ្វើឲ្យគេកាន់តែបាត់បង់ឱកាសក្នុងការចូលលេងក្នុងជម្រើសដំបូង៕
ប្រភព៖ Channel News Asia
Via :Cambosport