Leroy Sane នឹងអវត្តមានពីការប្រកួត Carabao Cup រឺ EFL Cup វគ្គផ្តាច់ព្រ័ត្រ ព្រមជាមួយការប្រកួតដ៏សំខាន់នៅក្របខណ្ឌ Champion League វគ្គ១៦ក្រុមចុងក្រោយ ទល់និងក្រុម Basel នៅថ្ងៃទី១៣ នៅទឹកដីប្រទេសស្វីស និងនៅថ្ងៃទី៧ មិនា ត្រូវបើកទ្វារកីឡាដ្ឋាន Etihad Stadium ទទួលក្រុម Basel វិញម្តង ដែលជាការលើកឡើងរបស់លោក Pep Guadiola គ្រូបង្វឹកក្រុមមេឃខៀវ Man.City។

Soccer Football – FA Cup Fourth Round – Cardiff City vs Manchester City – Cardiff City Stadium, Cardiff, Britain – January 28, 2018 Manchester City’s Leroy Sane is fouled by Cardiff City’s Joe Bennett Action Images via Reuters/Andrew Boyers


កីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់វ័យ ២២ឆ្នាំរូបនេះ បានទទួលរងរបួសប៉ះទង្គិចត្រង់ភ្នែកគោ បន្ទាប់ពីមានការព្យាយាមរារាំង និងដណ្តើមបាល់ពីខាងក្រោយដោយ Joe Bennett ខ្សែការពារក្រុម Cadiff ក្នុងជំនួបជ័យជំនះ ២:០ ក្នុងការប្រកួត ដណ្តើមពានរង្វាន់ FA Cup ជុំទី៤កាលពីថ្ងៃអាទិត្យកន្លងទៅ។

អ្នកចាត់ការទូទៅលោក Pep ធ្លាប់បានបញ្ជាក់កាលពីថ្ងៃចន្ទលើបញ្ហារបួសរបស់ Sane អាចនិងចំណាយរយៈពេលខ្លីត្រឹម ៤សប្តាហ៏ដើម្បីព្យាបាលបានធូរស្បើយ ប៉ុន្តែនៅក្នុងសន្នីសិទសារពត៌មានកាលពីថ្ងៃអង្គារ មុនជំនួបនៅក្របខណ្ឌ Premier League ទល់និងភ្ញៀវក្រុម West Brom គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះបានលើកឡើងសារជាថ្មីថា Sane នឹងខកខានចូល រួមប្រកួតវគ្គផ្តាច់ព្រ័ត្រទល់និងក្រុម Arsenal នាថ្ងៃទី២៥កុម្ភៈនៅកីឡាដ្ឋាន Wembley ផងដែរ។

អតីតអ្នកចាត់ការទូទៅក្រុម Barcelona និង Bayern Munich រូបនេះបន្តថាៈ បញ្ហារបួសរបស់គាត់អាចនិងត្រូវអវត្តមានលេងអោយក្រុមចាប់ពី៦ទៅ៧សប្តាហ៏ឯណោះ។

ប្រភព៖ metro
Via Cambosport