ខ្សែប្រយុទ្ធ Sandro Ramirez វ័យ២២ឆ្នាំ បានឆ្លងកាត់ការពិនិត្យសុខភាពពីក្រុមវេជ្ជបណ្ឌិតកាលពីថ្ងៃពុធ ហើយបានចុះកិច្ចសន្យាជាមួយក្រុម Sevilla នៅក្របខណ្ឌកំពូលអេស្បាញ ក្នុងលក្ខ័ណ្ឌខ្ចីជើងពីក្លឹប Everton អង់គ្លេសរហូតដល់ចប់រដូវកាល។

Ramirez អតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona ធា្លប់លេងអោយក្រុម (Malaga) មុនពេលផ្ទេរទៅលេងអោយក្រុម Everton នៅឆ្នាំ២០១៧ នឹងត្រូវចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ទល់នឹងក្រុម Leganes ដែលបានទម្លាក់ជើងខ្លាំង Real Madrid ។ នៅក្នុងកិច្ចសន្យារបស់ Sevilla ជាមួយក្រុម Everton គឺសម្រាប់ខ្ចីជើង Sandro ដើម្បីលេងឱ្យពួកគេរហូតដល់ខែមិថុនា ប៉ុន្តែមិនទាន់មានលក្ខ័ណ្ឌដើម្បីទិញផ្តាច់នោះទេ។

កំលុងពេលលេងអោយក្រុម Malaga នៅឆ្នាំ២០១៦ Ramirez រកបានគ្រាប់បាល់បញ្ចូលទី ១៤គ្រាប់នៅក្របខណ្ឌ La Liga យ៉ាងណាក្តី ប៉ុន្តែដោយសារមិនមានឪកាសលេងក្នុងជម្រើសដំបូង Ramirez បានចាកចេញនៅក្នុងពេលនោះផងដែរ។ សម្រាប់ការបង្ហាញវត្តមានការផ្លាស់មកលេងអោយក្រុម Everton Ramirez ក្នុងតម្លៃ ៥លានផោន កីឡាករសញ្ជាតិអេស្បាញរូបនេះ នៅតែមិនអាចបញ្ចេញសមត្ថភាពធ្វើអោយមានការចាប់អារម្មណ៏ពីក្លឹបនៅកីឡាដ្ឋាន Goodision Park នេះដដែល។
ប្រភព៖ sportskeeda
Via :Cambosport
