លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្លិប Tottenham បានកោតសរសើរ ដល់ការចាប់ផ្តើមដ៏ស្វិតស្វាញរបស់ Tottenham ខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Christian Eriksen រកបានគឺលឿនបំផុតនៅវិនាទីទី១១(នាទីទី១) ខណៈខ្សែការពារ Phil Jone បានបង្កកំហុសធ្វើអោយចូលទីខ្លួនឯងនៅនាទីទី២៨ នាំអោយក្រុមរបស់ពួកគេទទួលបានជ័យជំនះលើបិសាចក្រហម Manchester United នៅកីឡាដ្ឋាន Wembley កាលពីយប់ថ្ងៃ៣១ មករា ២០១៨នេះ។

ខ្សែបម្រើដាណឺម៉ាក Eriksen ដោយការគាំទ្រដោយកីឡាករ Harry Kane និង Dele Alli ដើម្បីរកគ្រាប់បាល់បញ្ចូលទីលឿនបំផុតទីបីក្នុងក្របខ័ណ្ឌ Premier League របស់ខ្លួន នៅនាទីទី១ ប៉ុណ្ណោះក្នុងតង់ទី១។ អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham លោក Pochettino បាននិយាយថា: អ្នកអាចឈ្នះការប្រកួតប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ហើយ ហើយវាគឺជាការប្រកួតដ៏ធំមួយ។

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់របស់ក្រុមភ្ញៀវ Man.United បានផ្តល់បទសម្ភាន៏ ក្រោយបញ្ចប់ការប្រកួតថាៈ គ្រាប់បាល់ទី១ របស់ក្រុមម្ចាស់ផ្ទះគឺជារឿងគួរអស់សំណើច ខណៈគ្រាប់ បាល់ទី២ បានសម្លាប់ស្មារតីរបស់ក្រុម។ អតីតគ្រូបង្វឹកក្រុម Chelsea បន្ថែមទៀតថាៈ ដើម្បីឈ្នះការប្រកួតក្រុមមួយ យើងត្រូវយ៉ាងហោចណាស់ រកគ្រាប់បាល់អោយបានហើយការពារផងដែរ ប៉ុន្តែសម្រាប់ស្ថានភាពប្រកួតរបស់យើងនៅថ្ងៃនេះក្រុមយើងលេងដោយពិបាកទទួលយកមែនទែន។

ប្រភព៖ bbc
Via :Cambosport