ក្រុមមេឃខៀវ Man.City បានបង្កើនគម្លាតពិន្ទុកាន់តែឆ្ងាយនៅលីកកំពូលតារាងនៃក្របខ័ណ្ឌ Premier League អង់គ្លេសក្រោយផ្តួលក្រុមភ្ញៀវ West Brom នៅឯកីឡដ្ឋាន Etihad Stadium សប្តាហ៏ទី២៥ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ។

កីឡាករប្រេស៊ីល Fernandinho មានបង្កើនឪកាសស៊ុតបញ្ចូលទីនៅនាទីទី១៩ ក្រោយការបញ្ចូនបាល់ដ៏ល្អពីខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្សិក Kevin de Bruyne ជួយឱ្យក្រុមម្ចាស់ផ្ទះនាំមុខក្នុងការប្រកួតនៅតង់ទី១។

ការប្រកួតចូលមកដល់តង់ទី២ ខ្សែបម្រើ De Bruyne បានរកគ្រាប់បាល់ទី២ នាំមុខក្រុមភ្ញៀវបន្ទាប់ពីការបញ្ជូនបាល់អោយគ្នាទៅវិញទៅមករវាងខ្សែបម្រើ Raheem Sterling។ បន្ទាប់មក Sterling ខ្សែបម្រើស្លាបអង់គ្លេសដដែលបានបង្កើតឪកាសដល់ខ្សែប្រយុទ្ធអាហ្សង់ទីន Aguero សម្រាប់គ្រាប់ទី៣ មុនបញ្ចប់ការប្រកួតផងដែរ។

បញ្ចប់ការប្រកួតក្រុម Man.City ៣:០ WestBrom សម្រាប់សប្តាហ៏ទី២៥ និងបន្តឈរទីកំពូលតារាង ដើម្បីបង្កើនគម្លាតពីក្រុមលេខ២ Man.United ចំនួន ១៥ពិន្ទុ បន្ទាប់ពីបិសាចក្រហមរងបរាជ័យក្រោមស្នាដៃក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅកីឡាដ្ឋាន Wembley ដោយលទ្ធផល ២:០។

ប្រភព៖ bbc
Via :Cambosport