ក្រុមម្ចាស់ផ្ទះ Chelsea បានបង្កើនការវាយសម្រុកនៅតង់ទី១ លើភ្ញៀវ Bournemouth និងមានឪកាសគ្រប់គ្រងបាល់ច្រើនបំផុត ប៉ុន្តែមិនមានសំណាងរកគ្រាប់បាល់បញ្ចូលទីបាន។ គ្រាប់បាល់បី គ្រាប់នៅតង់ទី២ របស់កីឡាករ Wilson, Junior Stanislas និង Nathan Akes បានធានាជួយអោយក្រុមភ្ញៀវ Bournemouth ទទួលជ័យជម្នះជាលើកដំបូងក្នុងការប្រកួត ៧លើកចុង ក្រោយនៅក្រប ខ័ណ្ឌ Premier League ក្នុងជ័យជំនះផ្តួលក្រុមការពារ តំណែងជើងឯក Chelsea ដោយលទ្ធផល ៣:០ នៅកីឡាដ្ឋាន Stamford Bridge កាលពីថ្ងៃទី៣១ មករា ២០១៨នេះ។

នេះគឺជាជ័យជំនះដ៏ប្រសើរទី៣ របស់ក្រុម Bournemouth ដែលពួកគេបានផ្តួលក្រុមខ្លាំងដូចជា Chelsea និង Manchester United នៅរដូវកាល ២០១៥-១៦ និង Liverpool ព្រមទាំង Leicester City នៅរដូវកាល ២០១៦-១៧ និងក្រុម Arsenal កាលពីដើមខែនេះ។

គ្រូបង្វឹកក្រុម Bournemouthវ័យ 40 ឆ្នាំ លោក Eddie Howe បាននិយាយថា: នោះជាលទ្ធផល ដ៏ល្អបំផុតរបស់យើងនៅថ្ងៃនេះ និងជាការខិតខំប្រឹងប្រែងរបស់ក្រុម និងសមាជិកក្រុមទាំងអស់គ្នា។ ក្រុម Chelsea បច្ចុប្បន្នបានរំកិលចុះមកនៅចំណាត់ថ្នាក់លេខ៤ តាមពីក្រោយក្រុមកំពូលតារាង Man.City រហូតដល់ ១៨ពិន្ទុទៅហើយ។

ប្រភព៖ bbc
Via :cambosport