ក្លឹបអ្នកមានបុណ្យ FC Barcelona បានយកឈ្នះ Valencia ១ទល់នឹងសម្រាប់ការប្រកួតពាន Copa del Rey ជើងទីមួយកាលពីយប់មិញ។
ក្រុមយក្សរបស់អេស្ប៉ាញលេងបានយ៉ាងល្អក្នុងទឹកដីខ្លួនឯងដោយគ្រប់គ្រងបាល់ប្រមាណ៧៣% និងស៊ុតជាច្រើនដង ខណៈ Valencia មានឱកាសវាយសម្រុកតិចមែនទែន។ យ៉ាងណាក៏ដោយគូនេះបញ្ចប់ក្នុងលទ្ធផលត្រឹម ០-០ ប៉ុណ្ណោះនៅវគ្គទីមួយ។
លុះដល់វគ្គទីពីរ លោក Ernesto Valverde បានសម្រេចចិត្តដក Aleix Vidal ហើយដាក់ Coutinho ដើម្បីឲ្យសាច់បាល់ Barca មានអ្នកក្រឡុកខ្លាំងជាងមុន។ ដូចការរំពឹងទុកនៅនាទី ៦៧ Messi បានអូសបាល់ចូលតំបន់គ្រោះថ្នាក់ហើយលើកឲ្យ Suarez តែតបញ្ចូលទីបានសម្រេច បើទោះជាមានខ្សែការពារ២នាក់ឈរបាំងក៏ដោយ។
ការប្រកួតជើងទីពីរនឹងធ្វើឡើងលើទឹកដី Valencia វិញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។ មួយគូទៀតដែលលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរនោះ គឺ Leganes ស្មើគ្នា ១-១ ជាមួយ Sevilla ហើយគូទាំងពីរនេះនឹងលេងជើងទីពីរថ្ងៃទី៨ ខែកុម្ភៈ លើទឹកដី Sevilla វិញម្ដង៕
ប្រភពពី: Sabay
Messi បញ្ជូនបាល់អោយ Suarez តែតបាល់១គ្រាប់ជួយ Barca យកឈ្នះ Valencia 1-0 យប់មុិញ
អត្ថបទទាក់ទង