ក្លិប Manchester City នឹងត្រូវផ្តល់សំណើរក្នុងតម្លៃយ៉ាងហោចណាស់ ៧៥លានផោន ប្រសិនបើក្រុមកំពូលតារាង Premier League មួយនេះចង់បានខ្សែបម្រើក្រុមកញ្ជ្រោងខៀវ Riyad Mahrez មុនពេលផុតកំណត់ការដោះដូរកីឡាករនិងត្រូវបិទឆាប់ៗនោះ។

Leicester កំពុងចង់បានតម្លៃខ្លួន ៧៥ លានផោន ខណៈក្រុមMan.City ធ្លាប់បានដេញថ្លៃ 60 លានផោនសំរាប់កីឡាករអាល់ហ្សេរី Mahrez រូបនេះ។ ទោះបីជា Mahrezកីឡាករវ័យ 26 ឆ្នាំ មានបំណងចង់ចាកចេញពីក្រុមLeicester ខណៈក្រុមជើងឯកPremier League រដូវកាល ២០១៥-២០១៦ ទទូចថាពួកគេមិនមានសម្ពាធក្នុងការលក់ទេលុះត្រាតែក្រុម Man City ទទួលបានតម្លៃខ្លួនសមរម្យតាមការស្នើ។

Mahrez បានខកខានក្នុងជំនួបទល់និង Everton ក្រោយពីបានដាក់សំណើរសុំចាកចេញពីក្លឹប ស្របពេលកិច្ចព្រមព្រៀងរវាងក្លិបទាំងពីរនៅឆ្ងាយដាច់ពីគ្នានៅក្នុងលក្ខខណ្ឌនៃតម្លៃរបស់ពួកគេត្រវការ Mahrez មុនពេលទីផ្សារដោះដូរកីឡាករឈានដល់ថ្ងៃផុតកំណត់នោះ។ ក្រុមនាំមុខកំពូលតារាងPremier League កំពុងសម្លឹងចង់បានកីឡាករម្នាក់បន្ថែម ដើម្បីបំពេញចន្លោះប្រហោងនៅតំបន់បម្រើប្រយុទ្ធ ស្របពេលកីឡាករLeroy Sane កំពុងពេលខ្សែប្រយុទ្ធអាឡឺម៉ង់វ័យ២២ ឆ្នាំរូបនេះស្ថិតនៅក្នុងការព្យាបាលរបួសភ្នែកគោធ្ងន់ធ្ងរ ហើយអាចអវត្តមានយ៉ាងតិច៦សប្តាហ៏។