ខ្សែប្រយុទ្ធ Sandro Ramirez វ័យ២២ឆ្នាំ បានឆ្លងកាត់ការពិនិត្យសុខភាពពីក្រុមវេជ្ជបណ្ឌិតកាលពីថ្ងៃពុធ ហើយបានចុះកិច្ចសន្យាជាមួយក្រុមSevillaនៅក្របខណ្ឌកំពូលអេស្បាញ ក្នុងលក្ខ័ណ្ឌខ្ចីជើងពីក្លឹបEverton អង់គ្លេសរហូតដល់ចប់រដូវកាល។

Ramirez អតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona ធា្លប់លេងអោយក្រុម (Malaga) មុនពេលផ្ទេរទៅលេងអោយក្រុមEverton នៅឆ្នាំ ២០១៧ នឹងត្រូវចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ទល់និងក្រុម Leganes ដែលបានទម្លាក់ជើងខ្លាំងReal Madrid ។ នៅក្នុងកិច្ចសន្យារបស់ Sevilla ជាមួយក្រុម Everton គឺសម្រាប់ខ្ចីជើង Sandro ដើម្បីលេងឱ្យពួកគេរហូតដល់ខែមិថុនាប៉ុន្តែមិនទាន់មានលក្ខ័ណ្ឌ ដើម្បីទិញផ្តាច់នោះទេ។

កំលុងពេលលេងអោយក្រុមMalaga នៅឆ្នាំ ២០១៦ Ramirez រកបានគ្រាប់បាល់បញ្ចូលទី១៤គ្រាប់នៅក្របខណ្ឌLa Ligaយ៉ាងណាក្តី ប៉ុន្តែដោយសារមិនមានឪកាសលេងក្នុងជម្រើស ដំបូង Ramirez បានចាកចេញនៅក្នុងពេលនោះផងដែរ។ សម្រាប់ការបង្ហាញវត្តមានការផ្លាស់មកលេងអោយក្រុមEverton Ramirez ក្នុងតម្លៃ៥លានផោន កីឡាករសញ្ជាតិអេស្បាញរូបនេះ នៅតែមិនអាចបញ្ចេញសមត្ថភាពធ្វើអោយមានការចាប់អារម្មណ៏ពីក្លឹបនៅកីឡាដ្ឋានGoodision Park នេះដដែល។

Link:
video transfer: https://www.youtube.com/watch?v=WXAtKhWm1Io
Video skill: https://www.youtube.com/watch?v=ah-xdAKjyak