លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្លិប Tottenham បានកោតសរសើរដល់ការ ចាប់ផ្តើមដ៏ស្វិតស្វាញរបស់ Tottenham ខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Christian Eriksenរកបានគឺលឿនបំផុតនៅវិនាទីទី១១(នាទីទី១) ខណៈខ្សែការពារPhil Jone បានបង្កកំហុសធ្វើអោយចូលទីខ្លួនឯងនៅនាទីទី២៨ នាំអោយក្រុមរបស់ពួកគេទទួលបានជ័យជំនះលើបិសាចក្រហម Manchester United នៅ កីឡាដ្ឋាន Wembley កាលពីយប់ថ្ងៃ៣១ មករា ២០១៨នេះ។
ខ្សែបម្រើដាណឺម៉ាកEriksen ដោយការគាំទ្រដោយកីឡាករ Harry Kane និង Dele Alli ដើម្បីរកគ្រាប់បាល់បញ្ចូលទីលឿនបំផុតទីបីក្នុងក្របខ័ណ្ឌPremierLeagueរបស់ខ្លួន នៅនាទីទី១ប៉ុណ្ណោះក្នុងតង់ទី១។អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាសTottenham លោក Pochettino បាននិយាយថា: «អ្នកអាចឈ្នះការប្រកួតប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ហើយ ហើយវាគឺជាការប្រកួតដ៏ធំមួយ”។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់របស់ក្រុមភ្ញៀវMan.United បានផ្តល់បទសម្ភាន៏ ក្រោយបញ្ចប់ការប្រកួតថាៈ គ្រាប់បាល់ទី១របស់ក្រុមម្ចាស់ផ្ទះគឺជារឿងគួរអស់សំណើច ខណៈគ្រាប់ បាល់ទី២បានសម្លាប់ស្មារតីរបស់ក្រុម។ អតីតគ្រូបង្វឹកក្រុមChelsea បន្ថាៈ ដើម្បីឈ្នះការប្រកួតក្រុមមួយ យើងត្រូវយ៉ាងហោចណាស់ រកគ្រាប់បាល់អោយបានហើយការពារផងដែរ ប៉ុន្តែសម្រាប់ស្ថានភាពប្រកួតរបស់យើងនៅថ្ងៃនេះក្រុមយើងលេងដោយពិបាកទទួលយកមែនទែន ។

http://www.bbc.com/sport/football/42799044
Video: https://www.youtube.com/watch?v=-olHCLoFKao
