លោក Antonio Conte បាននិយាយថាមានហេតុផលជាច្រើនដែលក្រុមរបស់លោកចាញ់ក្រុម Bournemouth ដោយលទ្ធផល៣-0កាលពីយប់មិញ ។ ការរងបរាជ័យ នៅសប្តាហទី២៥ របស់Chelsea គឺជាការដើរថយក្រោយមួយជំហ៊ានទៀត នៅក្នុងរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកអ៊ីតាលីលោកConte បន្ទាប់ពីក្រុមបានអវត្តមានកីឡាករខ្សែការពាវ័យក្មេងឆ្នើមសញ្ជាតិដាណឺម៉ាកAndreas Christensen នៅនាទីទី ២៨តង់ទី១ និង ប្តូរជំនួសដោយខ្សែការពារសញ្ជាតិអាឡឺម៉ង់វ័យ២៤ឆ្នាំ Antonio Rudiger។

Chelsea បានបង្ហាញពីការខិតខំវាយសម្រុកនៅតង់ទី១ ដោយការស៊ុតសំដៅទីគូប្រកួតបាន ៥ ដងប៉ុន្តែមិនបានសម្រេចចំគោលដៅទេ ក្រោយខ្សែការពារ Christensen ការទទួលរងរបួស លោក Conte មិនមានជម្រើសដើម្បីបន្ថែមកំលាំងក្នុងការវាយសម្រុក បន្ទាប់ការចាកចេញរបស់ខ្សែប្រយុទ្ធបែលហ្សិក Michy Batshuayi ទៅកាន់ក្រុម Borussia Dortmund ខណៈការមកដល់របស់ខ្សែប្រយុទ្ធបារាំងកីឡាករ Olivier Giroud មិនទាន់មានសិទ្ធអាចចូលលេងបាន គឺបានត្រឹមតែបង្ហាញខ្លួនស្វាគមន៏ដល់អ្នកគាំទ្រក្រោយបញ្ចប់តង់ទី១។

លោកConte បានប្រើវិធីសាស្រ្តដាក់កីឡាករខ្សែបម្រើអង់គ្លេសទើបទិញពីក្រុមEverton Ross Barkley នៅតំបន់គាំទ្រដោយចាប់ដៃគូជាមួយ Eden Hazard និង Pedro” ។ទោះបីជាបែបនេះលទ្ធផលនៅមិនសមប្រកបសម្រាប់តង់ទី១ ខណៈអតីតគ្រូបង្វឹកក្រុមJuventus រូបនេះបាននិយាយថាៈ ខ្ញុំគិតថាពួកគេ(Bournemouth)សមនឹងទទួលបានជ័យជំនះ ហើយសម្រាប់ក្រុមយើងបានព្យាយាម លេង ដោយការតស៊ូ ប៉ុន្តែថ្ងៃនេះវាពិតជាលំបាកខ្លាំងណាស់ ទោះបីជាលទ្ធផលបានបញ្ចប់នៅតង់ទី១ 0: 0យ៉ាងនោះក្តី ។ ដូចអ្វីដែលយើងបានឃើញ កូនក្រុមរបស់ខ្ញុំគាត់តស៊ូខិតខំបំផុតហើយ វាជារឿងសំខាន់ និងមិនមែនជាលេស ក្រោយការបរាជ័យនោះទេ យើងត្រូវតែទទួលយកលទ្ធផលនេះ បើនរណាម្នាក់មិនយល់ពីរឿងនេះ គឺពួកគេក៏មិនយល់ពីបាល់ទាត់ដែរ ហើយការប្រកួតមិនមែនជារឿងសាមញ្ញនោះឡើយ។

Soccer Football – Premier League – Chelsea vs AFC Bournemouth – Stamford Bridge, London, Britain – January 31, 2018 Chelsea manager Antonio Conte looks dejected Action Images via Reuters/John Sibley EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or “live” services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club/league/player publications. Please contact your account representative for further details.

Read more: http://metro.co.uk/2018/01/31/antonio-conte-says-many-reasons-chelsea-losing-bournemouth-7277446/?ito=cbshare
Twitter: https://twitter.com/MetroUK | Facebook: https://www.facebook.com/MetroUK/