ក្រុមម្ចាស់ផ្ទះChelsea បានបង្កើនការវាយសម្រុកនៅតង់ទី១លើភ្ញៀវBournemouth និងមានឪកាស គ្រប់គ្រងបាល់ច្រើនបំផុត ប៉ុន្តែ មិនមានសំណាងរកគ្រាប់បាល់បញ្ចូលទីបាន។ គ្រាប់បាល់បី គ្រាប់នៅតង់ទី២ របស់កីឡាករ Wilson, Junior Stanislas និង Nathan Akes បានធានា ជួយ អោយ ក្រុម ភ្ញៀវBournemouth ទទួលជ័យជម្នះជាលើកដំបូងក្នុងការប្រកួត ៧ លើកចុង ក្រោយនៅក្រប ខ័ណ្ឌ Premier League ក្នុងជ័យជំនះផ្តួលក្រុមការពារ តំណែងជើងឯកChelsea ដោយ លទ្ធផល ៣:០ នៅកីឡាដ្ឋានStamford Bridge កាលពីថ្ងៃទី៣១ មករា ២០១៨នេះ
នេះគឺជាជ័យជំនះដ៏ប្រសើរទី៣ របស់ក្រុម Bournemouth ដែលពួកគេបានផ្តួលក្រុមខ្លាំងដូចជា Chelsea និង Manchester United នៅរដូវកាល ២០១៥-១៦ និង Liverpool ព្រមទាំងLeicester City នៅរដូវកាល ២០១៦-១៧ និងក្រុម Arsenal កាលពីដើមខែនេះ។

គ្រូបង្វឹកក្រុមBournemouthវ័យ 40 ឆ្នាំ លោកEddie Howe បាននិយាយថា: “នោះជាលទ្ធផល ដ៏ល្អបំផុតរបស់យើងនៅថ្ងៃនេះនិង ជាការខិតខំប្រឹងប្រែងរបស់ក្រុម និង សមាជិកក្រុមទាំងអស់គ្នា។ ក្រុមChelsea បច្ចុប្បន្នបានរំកិលចុះមកនៅចំណាត់ថ្នាក់លេខ៤ តាមពីក្រោយក្រុមកំពូលតារាង Man.City រហូតដល់១៨ពិន្ទុទៅហើយ។

Link: http://www.bbc.com/sport/football/42799048