ក្រុមការពារតំណែងជើងឯក អ្នកមានបុណ្យ FC Barcelona បានយកឈ្នះក្រុមភ្ញៀវ Valencia ត្រឹម ១-០ យប់មិញនេះក្នុងព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Camp Nou ពីការធ្វើបានសម្រេចតែ១គ្រាប់ប៉ុណ្ណោះរបស់កីឡាករខ្សែ ប្រយុទ្ធ Luis Suarez នៅនាទីទី៦៧ ជាមួយមិត្តរួមក្រុម Lionel Messi, Paulinho និង Philippe Coutinho សុទ្ធតែ បានបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់នេះ កើតឡើង១ថ្ងៃក្រោយ ពេលម្ចាស់ផ្ទះ Leganes ប្រកួតបានស្មើ ១-១ ទល់នឹងក្រុមសមាជិក La Liga, Sevilla កាលពីរាត្រីថ្ងៃពុធជើងទី១ដូចគ្នា។

BARCELONA, SPAIN – JANUARY 28: Philippe Coutinho of FC Barcelona during the La Liga Santander match between FC Barcelona v Deportivo Alaves at the Camp Nou on January 28, 2018 in Barcelona Spain (Photo by Laurens Lindhout/Soccrates/Getty Images)


ជំនួបជើងទី២ បញ្ចប់សេចក្តីវគ្គ៤ក្រុមចុងក្រោយនឹងត្រូវធ្វើឡើងនៅទឹកដី Valencia វិញនៅរាត្រីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាឱកាសសម្រាប់ Valencia រកបានតែ១គ្រាប់ ដើម្បីតថ្លៃជាមួយក្រុមជើងឯក និងជាសមាជិកដែល កំពុងនាំមុខកំពូលតារាងរហូតដល់ទៅ ១១ពិន្ទុក្នុង La Liga នារដូវកាលថ្មីនេះ៕

អត្ថបទ៖ KhmerTalking
Via :Cambosport