(ប៊ែលឡាំង)៖ អតីតកីឡាករខ្សែប្រយុទ្ធតោខៀវ Chelsea, Bayshuayi ស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯង និងបញ្ជូន បាល់ឲ្យមិត្តរួមក្រុមស៊ុតចូល១គ្រាប់ផងដែរ ពេលក្រុមភ្ញៀវ Borussia Dortmund យកឈ្នះម្ចាស់ផ្ទះ FC Koln ៣-២ យប់មិញនេះនៅ Bundesliga សប្តាហ៍ទី២១ ជើងទី២។

កីឡាករដែលត្រូវបាន Chelsea សម្រេចឲ្យ Dortmund ខ្ចីជើងរហូតដល់ចប់រដូវកាលនេះ បានស៊ុតបំបែកពងមាន់នៅ នាទីទី៣៥ និងបន្តរកបានគ្រាប់ទី២ទៀត នៅនាទីទី៦២ និងបញ្ជូនបាល់ចូលប្រអប់គ្រោះថ្នាក់ឲ្យ Andre Schurrle នៅនាទីទី៨៤ ស្របពេលដែលកីឡាកររបស់ក្រុមបាតតារាង FC Koln រកបាន២គ្រាប់ផងដែរនៅនាទីទី៦០ និងនាទីទី៦៩។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យ Dortmund បន្តឈរនៅលេខរៀងទី២ មាន៣៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayern Munich រហូតដល់ទៅ១៦ពិន្ទុ៕


Via khmertalking