Fernando Torres. Michael Owen និង​ ​Luis Suarez សុទ្ធ​តែ​លេង​ច្រើន​ប្រកួត​ជាង​ Mohamed Salah ដើម្បី​រក​បាន​២០​គ្រាប់​ក្នុង ​Premier League ឲ្យ​ Liverpool។

ត្រឹម​បី​នាទី​ចាប់​ផ្ដើម​ការ​ប្រកួត​ Mohamed Salah ​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្លឹប​លេង​ទល់​នឹង ​Tottenham កាល​ពី​យប់​មិញ​ដើម្បី​រក្សា​ទម្រង់​លេង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន​ពិសេស​កំណត់​ត្រា។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេហ្ស៊ីប​ដែល​បាន​ចុះ​កុង​ត្រា​ជាមួយ​ហង្ស​ក្រហម​ ពី​ Roma ក្នុង​តម្លៃ​ឡើង​៤៣.៩​លាន​ផោន​ បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ ដែល​ជា​គ្រាប់​បាល់​ទី​២០​ក្នុង​ Premier League ឲ្យ​Liverpool ដោយ​ចូល​លេង​បាន​ត្រឹម​តែ​២៥​ប្រកួត​ប៉ុណ្ណោះ។


កីឡាករ​វ័យ​២៥​ឆ្នាំ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ចំណាយ​ពេល​តិច​ជាង​ Fernando Torres, និង​ Daniel Sturridge ដែល​អ្នក​ទាំង​ពីរ​នេះ​ចំណាយ​ពេល​ដល់​ទៅ​២៧​ប្រកួត​ទើប​រក​បាន​២០​គ្រាប់​។​អ្វី​ៗ​ទាំង​អស់​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ ពេល​ដែល​រូប​គេ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​​និង​ការ​មិន​ទុក​ចិត្ត​ពី​គ្រូ​បង្វឹក​កាល​នៅ ​Chelsea។

10h

Liverpool FC

@LFC
Replying to @LFC
20 goals in 25 games 🔥

Mohamed Salah 💫 pic.twitter.com/FcfQZgaAki

Liverpool FC

@LFC
Quickest to 2️⃣0️⃣ @premierleague goals for #LFC:

♦️ Salah 25 games
♦️ Torres 27 games
♦️ Sturridge 27 games
♦️ Fowler 37 games
♦️ Owen 39 games pic.twitter.com/359m6kINGx

11:57 PM – Feb 4, 2018
View image on TwitterView image on TwitterView image on Twitter
54 54 Replies 1,300 1,300 Retweets 3,303 3,303 likes
Twitter Ads info and privacy
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! Salah ក៏​បាន​រក្សា​លើស​កំណត់ត្រា​វីរបុរស​ក្លឹប​មួយ​ចំនួន​ដូច​ជា​ Robbie Fowlerនិង​ Michael Owen លេង​បាន​៣៧​និង​៣៩​ប្រកួត​រៀង​គ្នា​ដើម្បី​រក​បាន​២០​គ្រាប់​នៅ​ Premier League ខណៈ S tan Collymore ៤៦​ប្រកួត​និង​កំពូល Super Star ​Luis Suarez ដែល​ទើប​ចាក​ចេញ​ចំណាយ​ពេល​៥០​ប្រកួត​ទើប​រក​បាន​២០​គ្រាប់​។

Roberto Firmino (៦១​ប្រកួត) ឈរ​នៅ​លេខ​រៀង​ទី​១០ តាម​ពី​ក្រោយ​ដោយ Emile Heskey​(៧១​ប្រកួត), Dirk Kuyt (៧៩ប្រកួត)និង​Peter Crouch (៨៣​ប្រកួត)៕
Via :anachakkeila