Chelsea បាន​បរាជ័យ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ៤​ទល់​នឹង​១ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៦​នៅ​ទឹកដី​ Vicarage Road។

មូលហេតុ​ចម្បង​នៅ​ពី​ក្រោយ​ការ​ចាញ់​ដ៏​ច្រើន​គ្រាប់​របស់​ជើង​ឯក​ចាស់​លីគ​កំពូល​អង់គ្លេស​គឺ​ដោយ​សារ​ពួកគេ​សល់​គ្នា​១០​នាក់​តាំង​ពី​នាទី​៣០ បន្ទាប់​ពី​ Bakayoko ត្រូវ​ពិន័យ​កាត​លឿង​២​ ស្មើ​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន។

គ្រាប់​ទី​មួយ​​ម្ចាស់​ផ្ទះ​កើត​ឡើង​ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី​នាទី​៤២ របស់​​ Troy Deeney ព្រោះ​តែ​ Thibaut Courtois បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​។ លុះ​នាទី​៨២​ Hazard ទាត់​ពី​ដំបូល​ទូក​តាម​ស្មើ​បាន​វិញ​ក្រោម​ការ​ហ៊ោកញ្ជ្រៀវ​ពី​សំណាក់​អ្នក​គាំទ្រ​ក្រុម​ភ្ញៀវ។

យ៉ាង​ណា​ម្ចាស់​ផ្ទះ​បាន​បើក​ការ​វាយ​លុក​យ៉ាង​ខ្លាំង​ហើយ​បន្ថែម​៣​គ្រាប់​ផ្ទួនៗ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Daryl Janmaat នាទី​៨៤, សមាជិក​ថ្មី​ Gerard Deulofeu ទិញ​ពី​ Barca នៅ​នាទី​៨៨ និង​គ្រាប់​បិទ​ឆាក​ធ្វើ​បាន​ដោយ​ Roberto Pereyra នាទី​៩០+៕

Via :news.sabay