អ្នកចាត់ការតោខៀវ Chelsea លោក Antonio Conte បង្ហើបថា Chelsea ជោគជ័យដោយនាំយកកីឡាករយុវជនពីក្រុមយុវជនថ្នាល មិនមែនការជះលុយទិញកីឡាករមានតម្លៃខួនថ្លៃៗឡើយ។

Antonio Conte ជឿជាក់ថា Chelsea កំពុងព្យាយាមកសាងយុវជនថ្នាលដោយអភិវឌ្ឍកីឡាករវ័យក្មេង ជាជាងពាក្យសម្ដី ឬ ការជះលុយទិញកីឡាករមានឈ្មោះបោះសំឡេង។

យ៉ាង ណាក្ដីគ្រូបង្វឹក Chelsea មិនសប្បាយចិត្តនឹងក្រុមប្រឹក្សាទិញដូរកីឡាកររបស់ក្លិប ដោយការចរចាទិញសូវបានសម្រេចគោលដៅ។
ប៉ុន្តែរឿងបណ្ដុះយុវជន គឺអ្វីដែលត្រូវធ្វើនាថ្ងៃអនាគត ហើយមិនត្រូវគិតខ្លាំងរឿងទិញស៊ុបពើស្ដារដែលចាយលុយច្រើនសន្ធឹក។

ទីផ្សារដោះដូរខែ មករានេះ Chelsea ទិញបាន Ross Barkley វ័យ ២៤ ឆ្នាំ និង ខ្សែការពារ Emerson Palmieri វ័យ ២៣ ឆ្នាំ ដែលចាយលុយអស់ ៣៨ លានផោន។

“ដូចអ្នកឃើញស្រាប់ហើយ យើងធ្វើការងារច្រើន ដូចបានលើកឡើង។ [Andreas] Christensen ទើប ២១ ឆ្នាំ [Tiemoue] Bakayoko ទើប ២៣ ឆ្នាំ, [Davide] Zappacosta ទើប ២៥ ឆ្នាំ។ យើងព្យាយាមអភិវឌ្ឍកីឡាករក្មេងៗ។ ” Conte ប្រាប់ដល់អ្នកកាសែត។
ប្រែសម្រួល៖ គីម ប្រភព៖ FFT
Via :sportrefresh