សមត្ថភាពដ៏អស្ចារ្យរបស់ Mohamed Salah នៅក្នុងរដូវកាលនេះ បានធ្វើឲ្យតម្លៃខ្លួនកើនឡើងមិនក្រោម ១០០ លានផោននោះទេ នេះបើយោងទៅតាមការលើកឡើងរបស់អតីតកីឡាកររបស់ Liverpool ម្នាក់ គឺលោក Phil Babb។

Salah បានទម្លុះសំណាញ់ទីចំនួនពីរគ្រាប់នៅក្នុងការប្រកួតសុីសាច់ហុតឈាមគ្នារវាងក្រុមហង្សក្រហម Liverpool និងមាន់ខ្នាយមាស Spurs កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ខណះដែលគ្រាប់បាល់ទីពីរដ៏អស្ចារ្យរបស់គាត់ ត្រូវបានអ្នកវិភាគបាល់ទាត់ម្នាក់លើកឡើងថា “គឺមានតែ Messi ទេដែលអាចស៊ុតបានដូចគាត់បែបនេះ”។

“ពេលនេះ តម្លៃខ្លួនគាត់គឺច្រើនជាង ១០០ លានផោនហើយ,” លោក Phil Babb បាននិយាយនៅក្នុងកម្មវិធី Premier League Daily។

“សមត្ថភាពនៃការគ្រប់គ្រង និងប្រើប្រាស់បាល់ ដើម្បីញាក់ផុតកីឡាកររបស់គាត់ វាពិតជាអស្ចារ្យខ្លាំងណាស់។ វាគឺជាគ្រាប់បាល់ដ៏អស្ចារ្យបំផុតមួយ (គ្រាប់បាល់ទីពីររបស់ Salah ទល់នឹង Spurs)”។ គាត់គឺជាគ្រាប់ពេជ្រដ៏សំខាន់បំផុតមួយនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ។ ”

ប្រភព៖ Sky Sports ប្រែសម្រួល៖ យោប ហ្វារ៉ាត់

Via :.sportrefresh