ការប្រកួតសម្រាប់ក្របខណ្ឌ Premier League សម្រាប់សប្តាហ៏ទី២៦ កាលពីថ្ងៃសៅរ៏ក្រុម បិសាចក្រហម Man.United បានបើកទ្វារកីឡាដ្ឋាន Old Trafford ស្វាគមន៏ក្រុមភ្ញៀវ Huddersfield ។

ការប្រកួតនៅតង់ទី១ ក្រុមទាំងពីរមិនមានក្រុមណារកគ្រាប់បាល់បញ្ចូលទីអោយក្រុមរៀងខ្លួន ប៉ុន្តែចូលដល់នាទីទី៥៥ ខ្សែប្រយុទ្ធ Romelu Lukaku រកបានគ្រាប់បាល់នាំមុខក្រុមភ្ញៀវ ដោយលទ្ធផល ១:០ មុនពេលខ្សែបម្រើឈីលីទើបនឹងផ្ទេរពីក្រុម Arsenal រកបានគ្រាប់បាល់ទី២ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៦៨ បន្ទាប់ពីខ្សែការពារក្រុមភ្ញៀវ Michael Hefele បានបង្កកំហុស។

បញ្ចប់ការប្រកួតក្រុម Man.United រកបាន ៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ២ និងមានគម្លាត១៣ពិន្ទុពីក្រុមកំពូលតារាង Man.City ចំនួន១៣ពិន្ទុ ក្រោយពេលក្រុមមេឃខៀវ Man.City របស់បង្វឹកលោក Pep Guardiola ប្រកួតបានត្រឹមតែស្មើជាមួយក្រុម Burnley ដោយលទ្ធផល ១:១។

វិឌីអូហាយឡាយការប្រកួតរវាងក្រុម Man.United នឹង Huddersfield៖

ប្រភព៖ bbc
Via :Cambosport